បន្ទាប់ពីឪពុករបស់ Neymar មានបំណងចង់ឲ្យ កីឡាករវ័យ ២៥ ឆ្នាំរូបនេះចាកចេញពី Barcelona ឥលូវនេះ ក្រុមដែកមានមូលដ្ឋាននៅទីក្រុង Manchester ទាំង ២ កំពុងធ្វើសង្រ្គាមនាំយក Neymar ទៅកាន់ក្លិបរបស់ពួកគេ។
បើតាម Express News បានឲ្យដឹងថា ក្រុម Manchester United និងក្រុម Manchester City កំពុងតែត្រៀមទឹកប្រាក់ ១០០ លានផោន ក្នុងការចរចារជាមួយក្លិប Barcelona។
ជាការពិតណាស់ បន្ទាប់ពីឪពុករបស់ Neymar ចង់ឲ្យកីឡាកររូបនេះចាកចេញពី Barcelona ដោយគិតថាកូនរបស់គាត់ ត្រឹមជាតួរងនោះ ក្លិបធំទាំង ២ របស់អង់គ្លេសកំពុងតែធ្វើសង្រ្គាមដាក់គ្នាយ៉ាងខ្លាំង។ ថ្វីបើមិនចង់ចាកចេញពី Barcelona តែខ្សែប្រយុទ្ធប្រេស៊ីលដ៍ឆ្នើមរូបនេះ ក៍ត្រូវការឱកាសជាតួឯកផងដែរ ដែលទាមទារឲ្យរូបគេ ស្វែងរកក្លិបថ្មីដើម្បីស្រោចស្រង់អនាគត់របសមគេ។
ទោះជាយ៉ាងណា នេះគ្រាន់ជាការតាមប្រមាញ់ប៉ុណ្ណោះ រីឯការផ្លាស់ប្តូរវិញ មិនទាន់ដឹងនីឡើយទេ ដោយរង់ចាំរដូវកាលដោះដូរកីឡាករមកដល់សិន។
មតិយោបល់