កំណកឈាម គឺជាជំងឺទូទៅដែលអាចគំរាមកំហែងដល់អាយុជីវិត ជាពិសេសមនុស្សដែលមានវ័យចំណាស់។ សរសៃឈាមមានវត្តមាននៅលើគ្រប់ទីកន្លែងទាំងអស់នៃរាងកាយ ប៉ុន្តែប្រសិនបើសរសៃឈាមមានការកកស្ទះអាចបណ្តោលឲ្យមានផលវិបាកធ្ងន់ធ្ងរកើតមានឡើង។
ទោះជាយ៉ាងណាក៏ដោយ ការស្ទះសរសៃឈាមអាចរើកចម្រើនរាល់ថ្ងៃដែលយើងមិនអាចមើលឃើញនឹងភ្នែកទទេបាននោះទេ ប៉ុន្តែអ្នកអាចសង្កេតមើលអាការមួយចំនួនដែលបង្ហាញនៅលើរាងកាយ។ ខាងក្រោមនេះ គឺជារោគសញ្ញាព្រមាន ៣ចំណុចនៃជំងឺស្ទះសរសៃឈាមខួរក្បាល៖
១.ញ័រដៃ
ភ្លាមៗនោះប្រសិនបើអ្នកសង្កេតឃើញថា ដៃរបស់អ្នកមានភាពញ័រដោយដោយមិនមានការអង្រួនអ្វីសោះ ខណៈដែល ចាប់កាន់របស់អ្វីមួយ ឬប្រើស្លាបព្រាដួសអាហារ។ នេះជាសញ្ញាដែលបង្ហាញ សរសៃឈាមរបស់អ្នកកំពុងតែរងនូវបញ្ហាកកស្ទះនៅតំបន់ណាមួយ។
២.ស្ពឹកដៃ ឬជើងភ្លាមៗ
ជារឿយៗរោគសញ្ញានេះ ត្រូវបានមនុស្សភាគច្រើនមើលរំលង ក៏ប៉ុន្តែវាពិតជាមានគ្រោះថ្នាក់ខ្លាំងបំផុត។ ការស្ពឹកដៃ ស្ពឹកជើងជាញឹកញាប់ ត្រូវបានគេសន្មត់ថា បណ្តោលមកពីបញ្ហាស្ទះសរសៃឈាមខួរក្បាល។ ប្រសិនបើមិនបានធ្វើការព្យាបាលឲ្យទាន់ពេលវេលានោះទេ វានឹងបង្កើនហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាលនៅពេលក្រោយ។
៣.ភ្នែកមើលមិនឃើញ
ជួនកាលយើងមានអារម្មណ៍ថា មើលអ្វីមិនឃើញភ្លាមៗក្នុងរយៈពេលខ្លី មួយភ្លែតក្រោយមកនឹងភ្លឺឡើងវិញដូចធម្មតា។ ដូច្នេះក្នុងករណីដែលអ្នកឧស្សាហ៍មានភាពមើលមិនឃើញអ្វីសោះនៅក្នុងរយៈពេលដ៏ខ្លីក៏បាត់ទៅវិញ សូមប្រយ័ត្នប្រយែងឲ្យមែនទែន៕
ប្រភព៖ soha
មតិយោបល់