ក្រុម Bali United នៃក្របខ័ណ្ឌ Liga 1 របស់ប្រទេសឥណ្ឌូនេស៊ី បានបញ្ចប់ការចុះហត្ថលេខានាំយកខ្សែប្រយុទ្ធ Kevin Brands ពីក្រុម Almere City FC កាលពីថ្ងៃព្រហស្បតិ៍។
កីឡាករវ័យ ២៩ ឆ្នាំរូបនេះ នឹងមកពង្រឹងក្រុម Bali United ប្រជែងជើងឯក AFC Champions League ជាមួយនឹងក្រុម Tampines Rovers របស់សិង្ហបុរីនៅក្នុងជុំទី 1 ។ ខ្សែប្រយុទ្ធ Kevin Brands បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរយៈពេល ២ ឆ្នាំជាមួយក្រុមជើងឯករងឥណ្ឌូនេស៊ីក្របខ័ណ្ឌ Liga 1 កាលពីរដូវកាលមុន។
សេចក្តីថ្លែងការណ៍នៅលើវេបសាយផ្លូវការរបស់ក្លិបថា៖ “សូមស្វាគមន៍មកកាន់កោះបាលី United Kevin Brands! ខ្សែបម្រើស្លាបរបស់ហូឡង់បានចូលរួមជាមួយយើងជាផ្លូវការបន្ទាប់ពីចុះកុងត្រា ២ ឆ្នាំ“។ កីឡាករហូឡង់រូបនេះ បានចូលរួមជាមួយក្រុម Bali United ដោយបានផ្លាស់មកពីក្រុម Almere City ក្របខ័ណ្ឌ Eerste Divisie របស់ប្រទេសហូឡង់។ គាត់ធ្លាប់លេងនៅទឹកដីកំណើត ជាមួយក្លិបជាច្រើនដូចជា AZ Almaar, Willem II និង NAC Breda ។
ម្យ៉ាងវិញទៀត Bali United ក៏ប្រកាសថាពួកគេ បានបន្តកិច្ចសន្យាជាមួយកីឡាករហូឡង់ កាលពីរដូវកាលមុនគឺខ្សែបម្រើប្រយុទ្ធ Nick van der Velden៕
មតិយោបល់