ព័ត៌មានកីឡា

តោះមកមើលសកម្មភាព ឃួន ឡាបូរ៉ាវី បង្ហាញខ្លួនលើកដំបូងឲ្យក្លិបនៅក្របខណ្ឌកំពូលថៃ

កាលពីម្សិលមិញនេះ កីឡាករវ័យចំនាស់របស់កម្ពុជា ឃួន ឡាបូរ៉ាវី បានបង្ហាញខ្លួនលើកដំបូងឲ្យក្លិប Ratchaburi Mitr Phol FC នៅក្នុងការប្រកួតមិត្តភាព ធ្វើតេស្តសមត្ថភាព ជាលទ្ធផលស្មើគ្នា ១ទល់១ ជាមួយក្រុម Nakhonpathom United នាទឹកដីប្រទេសថៃ។

ដោយសារតែមួយរយៈចុងក្រោយនេះ បូរ៉ាវី បានបង្ហាញខ្លួនយ៉ាងអស្ចារ្យជាមួយក្រុមជម្រើសជាតិ កម្ពុជា ដោយរកបាន ២ គ្រាប់ក្នុងការប្តូចូលទាំង ២ ប្រកួត ទើបជាហេតុធ្វើឲ្យក្លិបនៃក្របខណ្ឌកំពូលរបស់ប្រទេសថៃមួយនេះ ចាប់អារម្មណ៍ជាខ្លាំង ក៏បានទាក់ទងទៅតេស្តសមត្ថភាពតែម្តង។

ខ្សែប្រយុទ្ធរបស់ក្លិប បឹងកេត រូបនេះ នឹងចំណាយពេលរយៈពេល១សប្តាហ៍ពេញ ដើម្បីធ្វើតេស្តសមត្ថភាពជាមួយ Ratchaburi Mitr Phol FC ដែលជាសមាជិកនៃក្លិបនៅក្របខណ្ឌកំពូលប្រទេសថៃ ៕

មតិយោបល់