ព័ត៌មានកីឡា

ពេជ្រ ប៊ុនឆេន បានឱកាសវាយអន្តរជាតិលើកដំបូង អមគូខ្សែក្រវ៉ាត់គោជល់

ពន្លកអ្នកលេងគុនខ្មែរ ពេជ្រ ប៊ុនឆេន នឹងបង្ហាញខ្លួនក្នុងជំនួបអន្តរជាតិលើកដំបូង ក្នុងអាជីពអ្នកប្រដាល់តទល់និងជើងខ្លាំងថៃ ភិតដាំ នៅថ្ងៃផ្តាច់ព្រ័ត្រខ្សែក្រវ៉ាត់គោជល់របស់ស្ថានីយ៍ទូរទស្សន៍ភីអិនអិន រសៀលម៉ោង៤ស្អែកនេះ។

ពេជ្រ ប៊ុនឆេន ដែលពីមុនធ្លាប់តែវាយគូមិត្តភាពជាតិ ត្រូវបានភីអិនអិន ផ្តល់ឱកាសឲ្យវាយអន្តរជាតិលើកដំបូង ក្រោយឈ្នះជើងឯកម៉ារ៉ាតុង កាលពីប៉ុន្មានខែមុន។ ជំនួបដែលទទួលបានថ្លៃខ្លួនមិនក្រោម១លាន២សែនរៀលនេះ គេនឹងត្រូវប៉ះ អ្នកលេងរម្លងដែនពីថៃ ភិតដាំ។

ថ្ងៃជាមួយគ្នានោះផងដែរ ពេជ្រ សីហា និងបើកសមរភូមិប្រយុទ្ធតតាំង អ្នកលេងកណ្តាប់ដៃ ឡុង សុវណ្ណឌឿន ដើម្បីដណ្តើមខ្សែក្រវ់ាត់ភេសជ្ជៈគោលជល់ អមដោយគូអន្តរជាតិមួយគូទៀតគឺ ព្រឿង សុជាតិ ប៉ះអ្នកប្រដាល់ថៃ សាម ស៊ីង។

deoun-vs-seyha

មតិយោបល់