ក្រុមបីសាចក្រហម Manchester United នឹងលក់ចេញខ្សែបម្រើកណ្តាល Henrick Mkhitaryan នៅខែមករាខាងមុខនេះ បន្ទាប់ពីក្លិបកំពូលនៅអង់គ្លេសមួយនេះ កំពុងរៀបចំប្រព័ន្ធលេងជាថ្មីនោះ។
បើតាមការចុះផ្សាយរបស់ Daily Mail បានឲ្យដឹងថា លោក Jose Mourinho ចង់បានតម្លៃខ្លួនខ្សែបម្រើ Henrick Mkhitaryan លើសពី៣៥លានផោន ដែលក្រុម Dortmund បានផ្តល់ឲ្យក្នុងការនាំយក កីឡាករអាល់បានៀ រូបនេះត្រឡប់ទៅវិញ។ ជាការពិតណាស់ បន្ទាប់ពី លោក Mourinho បានសម្រេចចិត្តរុះរើ កីឡាករជាថ្មីនៅ ខែមករាខាងមុខនេះ បានធ្វើឲ្យលោក នឹងលក់ចេញកីឡាករមួយចំនួនចេញ និងទិញកីឡាករថ្មីចូលបន្ថែម។ ក្នុងនោះដែរ ក្រុម Dortmund បានចាប់អារម្មណ៍ ក្នុងការនាំយកអតីតកីឡាកររបស់ខ្លន Henrick Mkhitaryan ត្រឡប់ទៅវិញ ដោយបានដាក់តម្លៃទិញ ខ្ទង់ ៣៥លានផោន។
យ៉ាងណាវិញ លោក Jose Mourinho មិនចង់បានតម្លៃប៉ុណ្ណឹងឡើយ ដោយលោកអះអាងថា Dortmund គួរតែផ្តល់តម្លៃទិញខ្ពស់ជាងនេះបន្តិចទើបសមរម្យ សម្រាប់នាំយកកីឡាករអាល់បានៀ រូបនេះទៅវិញបាន។ គួរបញ្ជាក់ផងដែរថា លោក Jose Mourinho បានប្រជែងឈ្នះ ក្រុមកាំភ្លើងធំ Arsenal ក្នុងការនាំយក Mkhitaryan ពីក្រុម Dortmund កាលពីឆ្នាំ ២០១៦ ក្នុងតម្លៃត្រឹម២៧លនផោនប៉ុណ្ណោះ។ ក៍ប៉ុន្តែលោក Mourinho ក៍បានដាក់កីឡាករអាល់បានៀរូបនេះ ក្នុងបញ្ជីលក់ចេញទៅហើយ ដោយគ្រាន់តែលោកនៅសាញត្រង់តម្លៃខ្លួនប៉ុណ្ណោះ ព្រោះលោក Mourinho គិតថា ៣៥លានផោន មិនសមតម្លៃខ្លួនរបស់កីឡាកររូបនេះឡើយ។
ដូច្នេះហើយ លោក Jose Mourinho ចង់ឲ្យក្រុម Dortmund បន្ថែមតម្លៃខ្លួនពីលើ៣៥លានផោន ដែលក្លិបអាឡឺម៉ង់មួយនេះ ចង់បាន Henrick Mkhitaryan ត្រឡប់ទៅវិញនោះ។
មតិយោបល់