ព័ត៌មានកីឡា

Mourinho ប្រាប់ពីរឿងដែលស្អប់បំផុតក្នុងវិស័យបាល់ទាត់

Jose Mourinho បានប្រាប់ដល់អ្នកកាសែតទាំងអស់ថារឿងដែលរូបលោកស្អប់បំផុតក្នុងវិស័យបាល់ទាត់គឺការរង់ចាំការប្រកួតមកដល់ ពោលគឺលោកមិនចូលចិត្តការរង់ចាំអ្វីមួយនោះទេ។

Mourinho បានត្រលប់មកចូលខ្លួនជាគ្រូបង្វឹកវិញហើយ បន្ទាប់ពីសម្រាកអស់រយៈពេល៨ខែ ក្រោយពេល Chelsea បណ្ដេញចេញ។ ខណៈដែលការងារថ្មីរបស់អ្នកចាត់ការរូបនេះគឺត្រូវដឹកនាំក្រុម Manchester United នៅរដូវកាលថ្មីខាងមុខនេះ។

ក្នុងបទសម្ភាសន៍ជាមួយ Adidas អតីតអ្នកចាត់ការក្រុម Real Madrid ខាងលើបានប្រាប់រឿងមួយដែលខ្លួនស្អប់បំផុតក្នុងវិស័យបាល់ទាត់។ “បាល់ទាត់ខ្ញុំស្អប់បំផុតគឺការរង់ចាំការប្រកួតមកដល់ ខ្ញុំស្អប់ណាស់ការរង់ចាំទម្រាំដល់ការប្រកួតម្ដងៗ ព្រោះសម្រាកយូរពេក។ ខ្ញុំពិតជាស្រលាញ់ការក្រោកពីព្រឹក ញ៉ាំអាហារបែបអ្នកមាន បន្ទាប់មកទៅជិះឡានក្រុង ទៅប្រកួត… ឈ្នះប្រសិនបើអាច ហើយត្រលប់មកផ្ទះវិញ។ ខ្ញុំចូលចិត្តអីចឹង”។ សម្ដីរបស់ Jose Mourinho ។

សូមបញ្ជាក់ថាការប្រកួតត្រៀមរដូវកាលថ្មីរបស់ Man Utd នឹងចាប់ផ្ដើមនៅប៉ុន្មានសប្ដាហ៍ខាងមុខនេះហើយ ដោយបច្ចុប្បន្ននេះក្រុមរបស់លោក Mourinho កំពុងតែមមាញឹកក្នុងការនាំយកកីឡាករថ្មីមករួមក្រុម៕

Jose-Mourinho-437098

មតិយោបល់