ការប្រកួតក្នុងពានរង្វាន់លីគកំពូលកម្ពុជា បានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ(Play off) ដើម្បីលើកពាន ដោយក្រុម ក្រសួងការពារជាតី(ទ័ព) ត្រូវទៅស្វាគមន៍ម្ចាស់ផ្ទះ ព្រះខ័នរាជស្វាយរៀង នាវេលាម៉ោង ០៦:០០ នាទីល្ងាចនេះ ខណៈដែលលោក ភា សុភ័ត្រា ព្រួយបារម្ភខ្លាំងលើការកាត់សេចក្តីរបស់អាជ្ញាកណ្តាល ក្នុងជំនួបលើកីឡដ្ឋានខេត្តស្វាយរៀង។
បន្ទាប់ពីទទួលជ័យជម្នះយ៉ាងលំបាក ដោយការទាត់បាល់ ១១មែត្រ កាត់សេចក្តីលើ ណាហ្គាវើល ៤ទល់៣ ធ្វើឲ្យ ទ័ព ត្រូវឡើងមកជួប ព្រះខ័នរាជស្វាយរៀង ដែលជាក្រុមលេខ នៃវគ្គសន្សំពិន្ទុ។ យោងតាមសម្តីគ្រូជំនួយទ័ព លោក ភា សុភ័ត្រា បាននិយាយថា៖ «យើងបានត្រៀមខ្លួនរួចរាល់អស់ហើង នឹងមានសេចក្តីសង្ឃឹមខ្លាំង ក្នុងការប្រកួតដ៏លំបាកនេះ ប៉ុន្តែអ្វីដែលជាការព្រួយបារម្ភខ្លាំងគឺការកាត់សេចក្តីរបស់លោកអាជ្ញាកណ្តាល់ ព្រោះយើធ្លាប់មានបទពិសោធន៍ម្តងហើយ កាលពីប្រកួតជើងទី២ នៃវគ្គសន្សំពិន្ទុ ពេលនោះបាល់ដែលត្រូវពិន័យ បែរជាមិនពិន័យ បាល់ពិន័យក្នុងតំបន់គ្រោះថ្នាក់ បែរជាឲ្យទាត់ Free Kick(មិនឲ្យទាត់ ១១ម៉ែត្រ) ទៅវិញ»។ ទោះជាយ៉ាងណាក៏ដោយ លោកបានបន្ថែមថា យើងបានត្រៀមរួចរាល់ហើយ ក្នុងការយកឈ្នះ ព្រះខ័នរាជស្វាយរៀង។
គួបញ្ជាក់ផងដែរថា រវាងក្រុម ក្រសួងការពារជាតិ នឹង ព្រះខ័នរាជស្វាយរៀង អ្នកណាឈ្នះត្រូវឡើងទៅជួបជាមួយ បឹងកេត ដើម្បីប្រកួតលើកពានលីគកំពូលកម្ពុជា រដូវកាល ២០១៧៕
មតិយោបល់