ព័ត៌មានជាតិ

មានក្មេងម្នាក់ទៀតហើយ ដែលស្លាប់ក្រោយពីហូបដំឡូងមី!..

សៀមរាបៈ យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា មន្រ្តីកាំកុងត្រូលសាខាខេត្តសៀមរាប និងអាកាសយានដ្ឋានអន្តរជាតិសៀមរាប សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ចុះមកប្រមូលព័ត៌មាន និងយកសំណាក គំរូ លើករណីសង្ស័យថាជាដើមហេតុនៃការធ្វើឲ្យពុលក្មេងស្លាប់ ត្រៀមនឹងបញ្ជូនទៅមន្ទីរពិសោធន៍នៃអគ្គនាយកដ្ឋានកាំកុងត្រូល ។

ហេតុការណ៍នេះកើតឡើងនៅឃុំរើល ស្រុកពួក ខេត្តសៀមរាប នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ លើក្មេងប្រុសម្នាក់អាយុ​ ៣ឆ្នាំ ដោយបានបរិភោគដំឡូងមីនៅម៉ោងប្រមាណ ១០ ព្រឹក ហើយមានអាការៈរាគ ក្អួត នៅវេលាម៉ោងប្រមាណ ៦ល្ងាច រួចបញ្ជូនទៅមន្ទីរពេទ្យគន្ធបុប្ផា ហើយបានស្លាប់តាមផ្លូវនៅវេលាម៉ោងប្រមាណ ១០ យប់ នាថ្ងៃម្សិលមិញ៕

មតិយោបល់