លោក Jorge Messi ដែលត្រូវជាឪពុកបង្កើតរបស់ កំពូលខ្សែប្រយុទ្ធឆ្នើមអាហ្សង់ទីន Lionel Messi បានជួបពិភាក្សាគ្នា ជាមួយលោក Txiki Begiristain នាយកប្រតិបត្តិក្រុម Manchester City អំពីអនាគត់របស់កូនប្រុសលោក។
បើតាមការចុះផ្សាយរបស់ The Sun បានឲ្យដឹងថា លោក Jorge Messi កំពុងតែដើរតួនាទីដូចឪពុករបស់ Neymar ហើយក្នុងការសម្រេចពីអនាគត់របស់កូន។ ជាក់ស្តែងណាស់ លោក Jorge បានស្កាត់ទៅជួបលោក Txiki Begiristain នាយកប្រតិបត្តិក្រុម Manchester City ទាល់ទងនឹងបញ្ហាផ្លាស់មកកាន់ អង់គ្លេស។ លោក Jorge បានប្រាប់ទៅលោក Txiki Begiristain ថា ប្រសិនបើ Man City ចង់បាន Messi មែននោះ ដោយមិនចង់ចំណាយច្រើន ត្រូវរង់ចាំដល់រដូវក្តៅឆ្នាំក្រោយ ព្រោះថា នៅពេលនោះ Messi មានសិទ្ធពេញលេញ ដើម្បីចាកចេញ នៅពេលដែលកុងត្រាជិតបញ្ចប់។
ក៍ប៉ុន្តែ Man City អាចតាមប្រមាញ់ Messi បាននៅពេលនេះ ប្រសិនបើក្លិបមួយនេះហ៊ានចំណាយទឹកប្រាក់ មហាសាល ៣០០លានអឺរ៉ូ ដើម្បីទិញផ្តាច់កុងត្រារបស់ Lionel Messi ។ យ៉ាងណាក៍ដោយ លោក Jorge Messi បានបង្ហាញនូវចំណាប់អារម្មណ៍ ក្នុងការចង់ឲ្យ កូនប្រុសរបស់គាត់ផ្លាស់មកកាន់ក្រុម Man City ព្រោះថា នៅ Barcelona បច្ចុប្បន្ននេះ កំពុងតែបករឈមមុខនឹងវិបត្តិកីឡាករ ដែលទិញមិជំនួស Neymar មិនទាន់បាន ជាហេតុធ្វើឲ្យទម្រង់លេងមានការថមថយជាងមុន។
ដូច្នេះហើយ លោក Jorge Messi បានបើកភ្លើងខៀវ ឲ្យក្រុម Man City ក្នុងការទិញយក Lionel Messi ដោយវិធីសាស្ត្រទាំង២ខាងលើនេះ ប្រសិនបើ ក្រុមអង់គ្លេសមួយនេះពិតជាចង់បានខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះ ពិតមែន។
មតិយោបល់