ព័ត៌មានកីឡា

Harry Kane ទំនងជាអាចឈ្នះស្បែកជើងមាស ៣រដូវកាលជាប់គ្នា

ខ្សែប្រយុទ្ធអង់គ្លេស ដែលកំពុងតែមានឈ្មោះបោះសម្លេង Harry Kane អាចនឹងក្លាយជាកីឡាករដំបូងនៅ Premier League ក្នុងការឈ្នះស្បែកជើងមាស ៣រដូវកាលជាប់ៗគ្នា។

បន្ទាប់ពីអាចស៊ុតបាន៣គ្រាប់យប់មិញនេះ ក្នុងការប្រកួតយកឈ្នះក្រុម Burnley ៣-០ បានធ្វើឲ្យ ខ្សែប្រយុទ្ធដ៍ឆ្នើមរូបនេះ តាមទាន់គ្រាប់បាល់របស់ កីឡាករ Mohamed Salah របស់ក្លិប ហង្សក្រហម Liverpool ។ ជាការពិតណាស់ គិតត្រឹមការប្រកួតនេះ Harry Kane ស៊ុតបាន ១៥គ្រាប់ស្មើគ្នាជាមួយនឹង Salah ហើយ ដែលនេះ បង្ហាញឲ្យឃើញថា កីឡាកររូបនេះ នៅតែខ្លាំង និងតែងតែរកគ្រាប់បាល់ឲ្យក្រុមមាន់ខ្នាយមាស Tottenham Hotspur។

គួរបញ្ជាក់ផងដែរថា Harry Kane បានឈ្នះស្បែកជើងមាស នៅ Premier League ២រដូវកាលជាប់គ្នាហើយ ខណៈរដូវកាលនេះ អាចជារដូវកាលទី៣ ដែលតារាស៊ុតរូបនេះ នឹងបន្តដណ្តើមបានម្ងទៀត។ បើក្រឡេកមើលគ្រាប់បាល់ទាត់បញ្ចូលទី នាពេលច្ចុប្បន្ននេះ Harry Kane និង Mohamed Salah ដោយពួកគេទាំង ២ ទាត់បានម្នាក់ ១៥គ្រាប់ដូចគ្នា ស្របពេលដែលការប្រកួតនៅបន្តច្រើនប្រកួតទៀត។ យ៉ងណាវិញ សម្រាប់ Harry Kane មានមហិច្ចតាចង់ឈ្នះស្បែកជើងមាសរដូវកាលនេះយ៉ាងខ្លាំង ព្រោះថា ប្រសិនបើ Kane ពិតជាអាចឈ្នះបានឆ្នាំនេះទៀតនោះ កីឡាករអង់គ្លេសរូបនេះ នឹងបង្កើតកំណត់ត្រា ឈ្នះស្បែកជើងមាស ៣រដូវកាលជាប់គ្នា នៅ Premier League ។ ក៍ប៉ុន្តែ វាមិនងាយស្រួល សម្រាប់ Harry Kane ក្នុងការសម្រេចក្តីបំណងនេះណាស់ ខណៈកីឡាករជាច្រើនកំពុងប្រដេញគ្រាប់បាល់គ្នា ដូចជា Mohamed Salah, Sergio Aguero, Raheem Sterling, Alvaro Morata និង Lukaku ជាដើមសុទ្ធសឹងជាតារាស៊ុត នៅ Premier League ។

ដូច្នេះហើយ រង់ចាំមើលថា តើខ្សែប្រយុទ្ធរបស់ក្រុម Tottenham កីឡាករ Harry Kane អាចសម្រចបំណងឈ្នះ ស្បែកជើងមាស ៣រដូវកាលជាប់ៗ​គ្នា នៅ Premier League ឬយ៉ាងណា?

https://www.youtube.com/watch?v=tWGNfiFObIw

មតិយោបល់