ខ្សែបម្រើរបស់ក្លិប ព្រះខ័នរាជស្វាយរៀង កីឡាករ ប្រាក់ មុន្នីឧត្តម បានចុះកិច្ចសន្យាជាមួយក្លិប Negeri Sembilan FC ដែលជាសមាជិកនៅលីគកំពូលម៉ាឡេស៊ី ជាផ្លូវការ កាលពីពេលថ្មីៗនេះ។
កីឡាករជម្រើសជាតិកម្ពុជារូបនេះ បានចុះកិច្ចសន្យាជាមួយក្លិបនៃប្រទេសម៉ាឡេសុី រយៈពេលមួយរដូវកាលពេញ។ ដូច្នេះ ប្រាក់ មុន្នីឧត្តម បានក្លាយកីឡាករកម្ពុជា ទី៤ ហើយ ដែលចេញទៅប្រកបអាជីពនៅលីគកំពូលម៉ាឡេស៊ី នារដូវកាល២០១៨នេះ ដូចជា កីឡាករ ធារី ចន្ថាប៊ីន (Terengganu FC), កីឡាករ កែវ សុខផេង (PKNP FC), និងកីឡាករ ចាន់ វឌ្ឍនាកា (Pahang FA)៕
មតិយោបល់