ខ្សែការពារ U-22 របស់ថៃ កីឡាករ Worawut Namvech មានទំនុកចិត្តថារូបគេនិងមិត្តរួមក្រុម អាចរារាំងកម្លាំងវាយប្រហាររបស់កីឡាករ Thanabalan Nadarajah នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ស៊ីហ្គេម នាថ្ងៃអង្គារ បាន និងយកមេដាយមាសជូនប្រជាជនថៃ។
កីឡាករ Thanabalan បានក្លាយជាវីរបុរសរបស់ម៉ាឡេស៊ី U-22 ចាប់តាំងពីកីឡាកររូបនេះ រកបានគ្រាប់បាល់ជ័យជម្នះ ជាមួយឥណ្ឌូណេស៊ីកាលពីថ្ងៃសៅរ៍ បានផ្តល់ឱ្យម្ចាស់ផ្ទះទទួលបានកៅអីនៅក្នុងវគ្គផ្តាច់ព្រ័ត្រ។ តែកីឡាកររបស់ក្រុម Sisaket FC បាននិយាយថាថៃបានលេងជាមួយម៉ាឡេស៊ីជាច្រើនដងដែលក្នុងនោះ Thanabalan មិនអាចមានឥទ្ធិពលមកលើថៃបានទេ។
Thanabalan Nadarajah(ម៉ាឡេស៊ី)
Worawut បាននិយាយថា៖ “ខ្ញុំមិនព្រួយបារម្ភអំពីកីឡាករលេខ ១២ ទេ (Thanabalan) ដូចដែលយើងបានជួបគាត់លើកមុន និងការគ្រប់គ្រងបាល់គ្មានអ្វីត្រូវបារម្ភ” ។ “យើងបានលេងជាមួយម៉ាឡេស៊ីច្រើនដង ហើយបានផ្តួលពួកគេ ៣-០ កាលពីខែមុន នៅ AFC Cup ក្នុងទីក្រុងបាងកក។ “កីឡាករលេខ ១២ (Thanabalan) ក៏លេងក្នុងការប្រកួតនោះដែរ ហើយខ្ញុំបានរារាំងគ្រប់សកម្មភាពរបស់គាត់”។ “ខ្ញុំពិតជាមានទំនុកចិត្តថាខ្ញុំអាចធ្វើវាបានម្តងទៀតបើទោះបីជាគាត់បានក្លាយជាកីឡាករដ៏ពេញនិយមដោយសារតែគាត់រកបានគ្រាប់បាល់នៅ KL2017 “។
សូមបញ្ជាក់ផងដែរថា ការប្រកួតបាល់ទាត់ SEGAME វគ្គផ្តាច់ព្រ័ត្រដណ្តើមមេដាយមាស រវាងក្រុមជម្រើសជាតិថៃ និង ក្រុមជម្រើសជាតិម៉ាឡេស៊ី និងធ្វើឡើងនៅលើកីឡដ្ឋាន Shah Alam ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧ នៅវេលាម៉ោង ១៩:៤៥ នាទី(នៅប្រទេសថៃ)៕
Worawut Namvech(ខ្សែការពារ ថៃ)
មតិយោបល់