ក្រុមកំពូលតារាង Premier League មេឃខៀវ Manchester City កំពុងតែសម្លឹងឃើញខ្សែការពារអ៊ីតាលី Leonardo Bonucci ពីក្រុមបីសាចក្រហម AC Milan ។
បើតាមការចុះផ្សាយរបស់ Gazzetta Dello Sports ពីប្រទេសអ៊ីតាលី បានឲ្យដឹងថា ក្រុម Manchester City ចាប់អារម្មណ៍ ចង់បានខ្សែការពារដ៍ឆ្នើម Leonardo Bonucci ពីក្រុម AC Milan ។ តាមប្រភពខាងលើដដែល បានឲ្យដឹងបន្ថែមទៀតថា ប្រសិនបើ Manchester City បរាជ័យ ក្នុងការនាំយកខ្សែការពារហូរឡង់ Virgil van Dijk ពីក្រុម Southampton នោះ ក្រុមដែលកំពុងឡើងកូដខ្ពស់មួយនេះ នឹងទិញយក Bonucci ជាក់ជាមិនខាន។
ជាការពិតណាស់ Bonucci បានផ្លាស់ពីក្រុម Juventus ទៅកាន់ក្រុម AC Milan កន្លងមក ដោយសម្លឹងឃើញពីភាពរីកចម្រើនរបស់អតីតក្លិបកំពូលរបស់អ៊ីតាលីមួយនេះ។ ក៍ប៉ុន្តែ ក្តីសុបិន របស់ខ្សែការពារវ័យ៣០ឆ្នាំរូបនេះ មិនដូចបំណងឡើយ ព្រោះថា AC Milan នៅតែមិនទាន់វិវត្តន៍ខ្លួន ទៅរកភាពដើមរបស់ខ្លួនបានឡើយ ជាហេតុធ្វើឲ្យកីឡាករ អ៊ីតាលីរូបនេះ មិនសប្បាយចិត្តឡើយ។ យ៉ាងណាវិញ ចំពោះ លោក Pep Guadiola មានការចាប់អារម្មណ៍ចង់បាន Bonucci មកចូលរួមយ៉ាងខ្លាំង។ ប៉ុន្តែ សម្រាប់ Leonardo Bonucci មិនមែនជាជម្រើសទី១ សម្រាប់លោក Pep Guadiola ឡើយ ទាល់តែ Man City បរាជ័យទិញយក Virgil van Dijk ទើបក្លិបកំពូលអង់គ្លេសមួយនេទិញយកខ្សែការពារអ៊ីតាលីរូបនេះ។
ដូច្នេះហើយ Leonardo Bonucci អាចនឹងផ្លាស់មកកាន់ Manchester City ប្រសិនបើក្លិបអង់គ្លេសមួយនេះ មិនអាចទិញយក Virgil van Dijk បានទេនោះ។





មតិយោបល់