ព័ត៌មានកីឡា

Bayern Munich វាយបកយ៉ាងអស្ចារ្យ

នេះគឺជារឿងដ៍អស្ចារ្យ សម្រាប់ក្រុម Bayern Munich ដែលត្រូវបានក្រុម Hoffenheim នាំមុខ ២គ្រាប់មុនទៅហើយនោះ បែរជាអាចវាយបករហូតដល់​ទៅ ៥គ្រាប់ត្រឡប់មកវិញ។

ក្រោយពីយកឈ្នះក្រុម Hoffenheim ៥-២ យប់មិញនេះ បានធ្វើឲ្យក្រុម Bayern Munich បន្តឈរកំពូលតារាង Bundesliga របស់អាឡឺម៉ង់ដដែល។ ក្នុងនោះដែរ ក្រុម Hoffenheim បាននាំមុខដល់ទៅ២ គ្រាប់មុន ដែលស៊ុតបញ្ចូលទីដោយកីឡាករ Mark Uth នៅនាទីទី៣ និងកីឡាករ Sergre Gnabry នៅនាទីទី១២។ យ៉ាងណាវិញនោះ ក្រុម Bayern Munich ធ្វើបានយ៉ាងល្អវិញ ដោយវាយបកស៊ុតផ្ទួនៗ រហូតដល់ទៅ ៥គ្រាប់ ដែលជាការស៊ុតរបស់ខ្សែប្រយុទ្ធឆ្នើម Robert Lewandowski នៅនាទីទី២១, Jerome Boateng នៅនាទីទី២៥, Kingsley Coman នៅនាទីទី៦៣, Arturo Vidal នៅនាទីទី៦៦ និងការស៊ុតរបស់កីឡាករ Sandro Wegner នៅនាទីទី៩០។

ដូច្នេះហើយ ក្រុម Bayern Munich បានបន្តនាំមុខដាច់លើក្រុមលេខ២ ក្នុងតារាង Schalke 04 រហូតដល់ទៅ ១៦ពិន្ទុ គិតត្រឹមសប្តាហ៍ទី២២នេះ។

https://www.youtube.com/watch?v=W74wMl9FSqY

មតិយោបល់