ព័ត៌មានកីឡា

Dzeko ស៊ុត១គ្រាប់ជួយ​ Roma ឡើងវគ្គ ៨ក្រុមចុងក្រោយ

ខ្សែប្រយុទ្ធបូស្នៀ Edin Dzeko ធ្វើបានយ៉ាងល្អ ដោយស៊ុតបញ្ចូលទី១គ្រាប់ លើក្រុម Shakhtar Donetsk ដើម្បីជួយក្រុម Roma ឲ្យឡើងទៅកាន់វគ្គ ៨ក្រុម​ចុងក្រោយ Champion League បន្តទៀត។

១គ្រាប់របស់ខ្សែប្រយុទ្ធដ៍មានប្រជាប្រិយភាព Edin Dzeko រកបាននៅនាទីទី៥២ នេះដែរ ពិតជាមានអត្ថន័យខ្លាំងណាស់ សម្រាប់ក្រុម Roma ក្នុហងការឈានជើងទៅកាន់វគ្គបន្តទៀត នៃពានរង្វាន់កំពូលអឺរ៉ុបមួយនេះ។ ជាក់ស្តែងណាស់ តាមរយៈលទ្ធផល ១-០ នេះ អាចរុញច្រានក្រុម Shakhtar Donetsk ឲ្យត្រឡប់ទៅស្រុកវិញ ប្រកបដោយការឈឺចាប់ បើទោះបីជាក្តីសង្ឃឹម ដែលឈ្នះ Roma កាលពីជើងទី១ ២-១ ក៍ដោយ តែ Roma អាចវាយបកបានមកវិញដដែល។ សរុបលទ្ធផលទាំង២ជើង ក្រុមទាំង២ មានគ្រាប់​បាល់ ២-២ ក៍ប៉ុន្តែ Roma មានឱកាសឡើងទៅវគ្គបន្ត ដោយសារតែ ក្រុមអ៊ីតាលី​មួយនេះ ចំណេញគ្រាប់បាល់ក្រៅដី១គ្រាប់ កាលពីទៅលេងនៅទឹកដីរបស់ក្រុម​ Shakhtar Donetsk ។

ដូច្នេះហើយ Roma បានចាប់ដៃជសមួយក្រុម អ៊ីតាលី​មួយទៀត គឺក្រុមសេះបង្កង់ Juventus ឡើងទៅកាន់វគ្គ ៨ក្រុមចុងក្រោយ Champion League បន្តទៀត។

https://www.youtube.com/watch?v=SuOzJqfivbY

មតិយោបល់