ព្យុះត្រូពិកធិមប៊ិន( Tembin ) ឆក់យកជីវិតមនុស្សជិត២០០នាក់នៅហ្វីលីពីន
ហ្វីលីពីន(Update):ក្រុមប្រឹក្សាគ្រប់គ្រង និងកាត់បន្ថយគ្រោះមហន្តរាយជាតិហ្វីលីពីន (NDRRMC) នៅថ្ងៃសៅរ៍នេះ បាននិយាយថា មនុស្សស្លាប់បានឈានដល់ជិត២០០នាក់ បានស្លាប់បន្ទាប់ពីព្យុះត្រូពិច Tembin បានវាយប្រហារនៅភាគខាងត្បូងប្រទេសហ្វីលីពីន កាលពីថ្ងៃសុក្រ ដែលបង្កឲ្យមានភ្លៀងធ្លាក់យ៉ាងខ្លាំង ជាមួយនឹងទឹកជំនន់ ព្រមទាំងការបាក់ដី។ នេះបើតាមយោងតាមសារព័រមានអង់គ្លេសBBCចេញផ្សាយនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧។
បើយោងតាមមន្រ្តីខាងគ្រោះមហន្តរាយបានមានប្រសាសន៍ថា មនុស្សជាង៧ម៉ឺននាក់ត្រូវបានបង្ខំឲ្យចាកចេញពីផ្ទះសម្បែងរបស់ពួកគេដែលស្ថិតនៅប៉ែកខាងត្បូងប្រទេស ហ្វីលីពីន ក្រោយពីព្យុះបានកើតឡើង ប៉ុន្តែ ប្រជាជនក្នុងស្រុកមួយចំនួនមិនស្តាប់តាមការព្រមានឲ្យជម្លៀសខ្លួនចេញនោះទេ ហើយក្រោយមកទើបពួកគេដឹងថា ព្យុះនោះមានកម្លាំងខ្លាំងក្លាប៉ុណ្ណា។
សូមជំរាបថា៖ ប្រទេស ហ្វីលីពីន ជួបព្យុះប្រមាណ២០ដងជារៀងរាល់ឆ្នាំហើយបណ្តាលឲ្យបានការខូចខាតជាច្រើន និងអ្នកស្លាប់រាប់រយនាក់ផងដែរ ៕
មតិយោបល់