ព័ត៌មានកីឡា

ស្ងាត់ៗ! ខុន ស៊ីចាន់ ឡើងរេញ ONE FC ស្អែកនេះនៅបាងកក

ប្រដាល់: អតីតម្ចាស់ខ្សែ MMA ប្រចាំស្ថានីយ៍ទូរទស្សន៍ MYTV ខុន ស៊ីចាន់ នឹងឡើងប្រកួតដាក់ទ្រុងជំនួសមិត្តរួមជាតិ ច្រិច កុសល ដែលបានដកខ្លួន ក្នុងជំនួបតតល់និងអ្នកប្រដាល់ថៃ SITYODTONG នាល្ងាចថ្ងៃទី២៧ ឧសភា ស្អែកនេះ នៅទីក្រុងបាងកកប្រទេសថៃ។

ស៊ីចាន់ នឹងត្រូវប្រឈមជាមួយថៃ ក្នុងប្រភេទ CATHWEIGHT ទម្ងន់ ៦២គីឡូក្រាម ស្ថិតក្នុងលំដាប់គូទី ៨ ។ ការប្រកួតដ៏អស្ចារ្យនេះ នឹងមានផ្សាយផ្ទាល់តាមរយ:ទូរទស្សន៍ប៉ុស្តិ៍លេខ៣២របស់ថៃ ដោយឡែក MYTV របស់កម្ពុជាក៏បានសិទ្ធិផ្សាយបន្តផ្ទាល់ផងដែរ។

អ្វីដែលគួរចាប់អារម្មណ៍ជាងនេះ ក៏មានអ្នកប្រដាល់កម្ពុជាមិនស្គាល់ប្រវត្តិម្នាក់នាក់ទៀតផងដែរ ដែលត្រូវឡើងរេញ ONE FC ក្នុងថ្ងៃជាមួយគ្នានេះ គឺកីឡាករ ហែម ម័រឡរ ដែលត្រូវប៉ះម្ចាស់ផ្ទះ KONSRICHAI ៕

photo_2016-05-26_11-45-05

photo_2016-05-26_11-44-58

មតិយោបល់