Manchester United ជាក្លឹបតែមួយគត់ដែលគេមើលឃើញថាមានភាគរយខ្ពស់មែនទែនក្នុងការប្រជែងយក Antoine Griezmann បានពីក្លឹប Atletico Madrid នៅខែមករានេះឬរដូវក្ដៅខាងមុខ។
យ៉ាងណាមិញ ទាក់ទងនឹងបញ្ហានេះដែរ ខ្សែប្រយុទ្ធជម្រើសជាតិបារាំងខាងលើនេះបានបោះពាក្យសម្ដី១ឃ្លា ដើម្បីឱ្យអ្នកគាំទ្រទាំងអស់ស្ងប់ចិត្ត ក៏ដូចជាបំបាត់ពាក្យចចាមអារ៉ាមផងដែរ។ ខ្សែប្រយុទ្ធរូបនេះបានបង្ហើបថា៖ “ខ្ញុំមិនចូលចិត្តសំនួរទាក់ទងរឿងអនាគតនេះទេ។ ខ្ញុំសប្បាយចិត្តនៅ AT Madrid សូមកុំសួរខ្ញុំរឿងអនាគតរបស់ខ្ញុំបន្ដទៀតអី”។

Man Utd ចង់បានកីឡាករខាងលើនេះតាំងពីដើមរដូវកាលមុនមកម្ល៉េះ ប៉ុន្តែសាមីខ្លួនបញ្ជាកថាមិនទាន់ចង់ចាកចេញពីអេស្ប៉ាញនោះទេ។ ស្របពេលកន្លងមកនេះ មានដំណឹងថាលោកDiego Simeone ចង់ចាកចេញពី AT Madrid ដែរនោះ ទើបមានដំណឹងជាច្រើនចុះផ្សាយថា Man Utd កំពុងតែប្រមាញ់ខ្សែប្រយុទ្ធវ័យ២៥ឆ្នាំរូបនេះម្ដងទៀតហើយ។
Griezmann កាលពីរដូវកាលមុនបានខកចិត្ត២លើកឯណោះ ដោយលើកទីមួយជាមួយក្រុម AT Madrid នេះ ដោយចាញ់ Real Madrid វគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ UEFA Champions League ខណៈដែលលើកទី២ គឺលេងឱ្យជម្រើសជាតិបារាំងចាញ់ក្រុមព័រទុយហ្គាល់វគ្គផ្ដាច់ព្រ័ត្រពាន Euro2016៕
មតិយោបល់