ក្លិប Beijing Renhe បានច្រានចោលរបាយការណ៍ដែលពួកគេចង់ចុះហត្ថលេខាលើខ្សែប្រយុទ្ធ Fernando Torres ពីក្រុម Atletico Madrid នេះបើយោងតាម Daily Mail ។
ក្រុមថ្មីដែលត្រូវឡើងមកលេងនៅលីគកំពូលចិន (Chinese Super League) នារដូវកាលក្រោយ បានច្រានចោលពាក្យចចាមអារាមថា បានដាក់តម្លៃ ៨ លានអឺរ៉ូ ដើម្បីនាំយកកីឡាករអន្តរជាតិអេស្ប៉ាញ ទោះជាយ៉ាងណាអនុប្រធានទូទៅក្លិបចិននេះ លោក Zhang Yue បានបដិសេធការអះអាងទាំងនោះ។
លោក Yue បានប្រាប់កាសែតចិន Chinese newspaper Soccer News ថា៖ “ទាក់ទងទៅនឹងពាក្យចចាមអារ៉ាមថាចង់ទិញ Torres ភ្នាក់ងារម្នាក់បានណែនាំគាត់ឱ្យយើង។ ទោះជាយ៉ាងណាក៏ដោយបន្ទាប់ពីការពិចារណាដោយប្រុងប្រយ័ត្នយើងមិនបានដាក់រូបគេក្នុងបញ្ជីផ្ទេររបស់យើងឡើយ”។ “ក្លិប Beijing Renhe នឹងប្រកាន់ខ្ជាប់នូវកីឡាករក្នុងស្រុក នឹងកីឡាករចាស់របស់យើង នៃការអនុវត្តជាក់ស្តែង។ យើងនឹងមិនធ្វើតាមក្លិបធំៗ មួយចំនួនទេ”។
ក្រោមដឹកនាំដោយអតីតគ្រូបង្វឹក Getafe និង Levante លោក Luis Garcia ត្រូវបាននាំក្លិប Beijing Renhe ឡើងមកលេងនៅលីគកំពូល Chinese Super League នៅរដូវកាលក្រោយ៕
មតិយោបល់