ព័ត៌មានកីឡា

Real ប្រកាសលក់ Benzema ប្រសិនបើទិញបានកីឡាករម្នាក់ចំណោម២នាក់នេះ

ក្រុមស្តេចស Real Madrid បានប្រកាសជាចំហរថា ក្លិបអេស្ប៉ាញមួយនេះ​ នឹងលក់ ខ្សែប្រយុទ្ធ Karim Benzema នៅពេលដែលពួកគេទិញបាន Antonie Griezmann ឬក៍ Paulo Dybala ។

បើតាមការចុះផ្សាយរបស់ Don Balon បានឲ្យដឹងថា ក្រុម Real Madrid មានគម្រោង ក្នុងការលក់ខ្សែប្រយុទ្ធ បារាំង Karim Benzema នៅក្នុងពេលឆាប់ៗនេះ ប្រសិនបើក្លិបយក្សអេស្ប៉ាញមួយនេះ ទិញបាន Antonie Griezmann ឬ Paulo Dybala ។ ជាការពិតណាស់ Real Madrid កំពុងត្រូវការខ្សែប្រយុទ្ធថ្មី យ៉ាងខ្លាំងខណ:កីឡាករ ឆ្នើមៗ​របស់ Real Madrid នៅពេលនេះ កាន់តែមានវ័យជ្រេ ដែលធ្វើឲ្យ តំបន់ប្រយុទ្ធ កំពុងជួបការលំបាកយ៉ាងខ្លាំង។ ជាការពិតណាស់ Antonie Griezmann កំពុងតែត្រៀមចាកចេញពីក្រុម Atletico Madrid នៅខែមករាខាងមុខនេះ ស្របពេលដែលក្រុម Man Utd កំពុងរង់ចាំដៃពីរ ទទួលខ្សែប្រយុទ្ធបារាំងរូបនេះ។​ យ៉ាងណាក៍ដោយ Real Madrid បានចូលខ្លួនប្រជែងតាមទិញ Griezmann ជាមួយបីសាចក្រហម Manchester United ។

ជម្រើសមួយវិញទៀត ក្រុម Real Madrid ក៍តាមប្រមាញ់ខ្សែប្រយុទ្ធអាហ្សង់ទីន Paulo Dybala ពីក្រុមសេះបង្កង់ Juventus ផងដែរ។ ក៍ប៉ុន្តែ វាហាក់ដូចជាពិបាក ព្រោះថា Dybala ធ្លាប់បានបដិសេធ មិនផ្លាស់មកកាន់ Barcelona កាលពីរដូវក្តៅកន្លងមក។ ដូច្នេះហើយ Real Madrid នឹងលក់ Karim Benzema នៅពេលដែលក្រុមខ្លាំងរបស់អេស្ប៉ាញមួយនេះ អាចទិញបាន Antonie Griezmann ឬក៍ Paulo Dybala នៅពេលខាងមុខនេះ។

មតិយោបល់