នៅថ្ងៃទី ២៧ ខែ កុម្ភៈ ឆ្នាំ ២០១៨ ស្អែកនេះ ក្រុម បឹងកេត ជាមួយក្រុម Shan United របស់ប្រទេសមីយ៉ាន់ម៉ា ក្នុងពានរង្វាន់ 2018 AFC Cup លើពហុកីឡដ្ឋានជាតិ នាវេលាម៉ោង ៦ៈ៣០ នាទីល្ងាច ។
លោក កែវ កុសល គ្រូបង្វឹកបឹងកេត បាននិយាយក្នុងសន្និសីទសារព័ត៌មានមុននេះថា៖ «សម្រាប់ការប្រកួតថ្ងៃស្អែកនេះ យើងអាចនិយាយថាគឺជាក្រុមដែលទើបចាញ់ដូចគ្នា ដោយក្រុមយើងបានចាញ់ Ceres–Negros របស់ហ្វីលីពីន ៩ ទល់ ០ ហើយក្រុម Shan United បានចាញ់ Home United របស់សឹង្ហបុរី ១ ទល់ ០ ដូច្នេះការប្រកួតស្អែកនេះ គឺសំខាន់ដូចគ្នាសម្រាប់ក្រុមទាំងពីរ ហើយយើងនឹងខំប្រឹងឲ្យអស់ពីសមត្ថភាព ចំពោះ ការចាញ់ ៩ ទល់ ០ វាអាចជាការប៉ះពាល់ដល់អារម្មណ៍កីឡាករ នៅក្នុងជំនួបនេះ ការដែលចាញ់យ៉ាងនោះ មានកត្តាជាច្រើន ដែលមិនមែនជាលេសនោះទេ ទី១ ការធ្វើដំណើរ ទី២ យើងបាត់បង់កីឡាករសំខាន់ ៣រូប ដែលសុទ្ធតែជាជម្រើសដំបូង នឹងចុងក្រោយក្នុងជំនួបនោះមានភ្ញៀងធ្លាក់ គួបផ្សំក្រុមរបស់គេខ្លាំងជាង នឹងទឹកដីរបស់គេទៀតទើបធ្វើឲ្យលទ្ធផលចាញ់ច្រើន»។ ចុងក្រោយគ្រូបង្វឹកវ័យក្មេងរូបនេះ បានបន្ថែមថា ទោះជាយ៉ាងណាយើងត្រូវតែប្រយ័ត្នព្រោះសុទ្ធតែជាក្រុមជើងឯកនៃប្រទេសនីមួយៗ ។
គួបញ្ជាក់ផងដែរថា ក្នុងការប្រកួតស្អែកនេះ កីឡាករដែលបានអវត្តមាន បរាជ័យជំនួបបើកឆាកនោះ នឹងបង្ហាញខ្លួន រួមមាន Julius Oiboh, Samuel Gbenga Ajayi នឹងកីឡាករកម្ពុជា សាត រ៉ូហ្សីប៕
មតិយោបល់