ក្រុមបីសាចក្រហម Manchester United បានបន្តមកស្មើក្នុងទឹកដីខ្លួនឯងជាថ្មីម្តងទៀត ជាមួយក្រុម Burnley ក្នុងលទ្ធផល ២-២ នៅ Old Trafford ។
នេះគឺជាការ បង្ហាញនូវទម្រង់លេងមិនល្អឡើយ សម្រាប់ក្រុមបីសាចក្រហម Manchester United នៅពាក់កណ្តាលរដូវកាលនេះ ដោយគិតចាប់តាំងពីលេងចាញ់ Manchester City ក្នុងដីកន្លងមក Man Utd មិនទាន់ស្គាល់ឈ្នះនៅឡើយទេ។ ជាក់ស្តែងណាស់ បន្ទាប់ពីលេងស្មើក្រុម Leicester City ២-២ សប្តាហ៍មុន សប្តាហ៍ថ្មី ក្រោយថ្ងៃ Christmas នេះ ក្រុមបីសាចក្រហម បន្តលេងស្មើ ២-២ ក្នុងទឹកដីខ្លួណឯងទៀត។ ជាក់ស្តែងណាស់ ក្រុមបីសាចក្រហម Manchester United លេងបានត្រឹម ២-២ ប៉ុណ្ណោះជាមួយក្រុម Burnley ក្នុងទឹកដីខ្លួនឯង។
យ៉ាងណាវិញនោះ ក្រុម Burnley បានធ្វើការនាំមុខរហូតដល់ទៅ២គ្រាប់មុន ដែលស៊ុតបាន ដោយកីឡាករ Ashley Barnes នៅនាទីទី៤ និងការស៊ុតរបស់កីឡាករ Steven Defour នៅនាទីទី៣៦ ដែលធ្វើឲ្យ Burnley នាំមុខ Man Utd ក្នុងលទ្ធផលដល់ទៅ ២-០ ក្នុងតង់ទី១ ។ យ៉ាងណាវិញ ឈានចូលដល់តង់ទី២ ក្រុមបីសាចក្រហម Manchester United បានព្យាយាម វាយបកមកវិញ ខណៈ Jesse Lingard អាចធ្វើបានដោយរកគ្រាប់បាល់តាមពីក្រោយបាន ១គ្រាប់មកវិញ នៅនាទីទី៥៣ ធ្វើឲ្យ Man Utd ចាប់ផ្តើមមានសង្ឃឹមឡើងវិញខ្លះ។ ឈានដល់នាទីទី៩០+២ Lingard ដដែលបានស៊ុត១គ្រាប់ទៀត ជួយឲ្យ បីសាចក្រហម Manchester United ទទួលបាន ១ពិន្ទុ ពីការប្រកួតក្នុងដីខ្លួនឯង ទល់នឹងក្រុម Burney ។
គួរបញ្ជាក់ផងដែរថា Man Utd ហាក់ធ្លាក់ទម្រង់លេងជាងមុនឆ្ងាយណាស់ ក្រោយពីចាញ់ Manchester City រួចមក ដោយលេងមិនទាន់ស្គាល់ឈ្នះនៅឡើយទេ ដែលធ្វើឲ្យ Manchester City កាន់តែមានគម្លាតពិន្ទុនាំមុខដាច់លើបីសាចក្រហម Manchester United ។ ដូច្នេះហើយ ឱកាសក្នុងការដណ្តើមយកពាន Premier League រដូវកាលនេះ របស់ Man Utd កាន់តែស្តួចស្តើងហើយ ខណៈ Manchester City ភាគរយនៃករឈ្នះពាន សឹងតែ ១០០% ទៅហើយ។
https://www.youtube.com/watch?v=oaO_bqvnTGo
មតិយោបល់