Post News Media ព័ត៌មានកីឡា Zidane ប្រជែង...

Zidane ប្រជែងឈ្នះ Pep Guadiola ក្នុងនាមជាគ្រូ ដែលមនប្រជាប្រិយភាព​ជាងគេក្នុងពិភពបាល់ទាត់

ថ្វីបើចាកចេញពី Real Madrid ក្រោយពីដឹកនាំ ឈ្នះពាន Champion League រួចមក លោក Zinedine Zidane បានក្លាយជាគ្រូ ដែលមានប្រជាប្រិយ​ភាពជាងគេបំផុត ក្នុងពិភពបាល់ទាត់។

បើតាមការចុះផ្សាយរបស់ កាសែត Marca បានឲ្យដឹងថា លោក Zinedine Zidane ទទួលបានពិន្ទុខ្ពស់ជាងគេ ក្នុងនាមជាគ្រូដឹកនាំដែលមានប្រជាប្រិយភាព បំផុតនារដូវកាលនេះ។ ក្នុងនោះដែរ Zidane បានយកឈ្នះ លោក Pep Guadiola គ្រូ របស់ Manchester City ដោយឈរក្នុងលំដាប់ទី២ ដែលនេះបង្ហាញឲ្យឃើញថា Zidane កំពុងទទួលជោគជ័យយ៉ាងខ្លាំង មិនថា​អាជីពជាកីឡាករបាល់ទាត់ និងជាគ្រូបង្វឹក។ ក្នុងនោះដែរលោក Jose Mourinho វិញ បានធ្លាក់ទៅដល់ចំណាត់ថ្នាក់ទី១០នៃគ្រូ ដែលមានប្រជាប្រិយ​ភាពនេះ ក្រោយពីដឹកនាំក្រុមបីសាចក្រហម Manchester United មិនឈ្នះពាន​ណាមួយឡើយក្នុងរដូវនេះ។

ខាងក្រោមនេះ គឺជាគ្រូបង្វឹកទាំង១០រូប ដែលមានប្រជាប្រិយភាព ជាងគេបំផុត​ក្នុងពិភពលោក នារដូវកាលនេះ៖
1. Zinedine Zidane ( Real Madrid ) 79.3 ពិន្ទុ
2. Pep Guardiola ( Manchester City ) 78.9 ពិន្ទុ
3. Massimiliano Allegri ( Juventus ) 78.1ពិន្ទុ
4. Diego Simeone ( Atletico Madrid ) 75.6 ពិន្ទុ
5. Unai Emery ( Paris Saint Germain ) 69.5 ពិន្ទុ
6. Jurgen Klopp ( Liverpool ) 69.1 ពិន្ទុ
7. Julen Lopetegui ( Spain ) 68.3 ពិន្ទុ
8. Ernesto Valverde ( Barcelona ) 65.5 ពិន្ទុ
9. Mauricio Pochettino ( Tottenham Hotspur ) 61.7 ពិន្ទុ
10. Jose Mourinho ( Manchester United ) 58.1 ពិន្ទុ

Loading...