ក្រុមកាំភ្លើងធំ Arsenal បានត្រៀមរួចរាល់ហើយ ក្នុងការនាំយកខ្សែប្រយុទ្ធបារាំង Karim Benzema ពីក្រុម Real Madrid នៅខែមករាខាងមុខនេះ។
បើតាមការចុះផ្សយរបស់ Daily Star បានឲ្យដឹងថា លោក Arsene Wenger កំពុងតែចង់បានខ្សែប្រយុទ្ធបារាំង Karim Benzema ពីក្រុមអធិរាជស Real Madrid នៅទីផ្សារដោះដូរកីឡាករក្នុងពេលឆាប់ៗនេះ។ ជាការពិតណាស់ លោក Wenger ពិតជាពេញចិត្តយ៉ាងខ្លាំងចំពោះទម្រង់លេងរបស់ ខ្សែប្រយុទ្ធបារាំងរូបនេះ ហើយក៍ចង់បាន Benzema ជាយូរណាស់មកហើយ។ ក៍ប៉ុន្តែ ដោយសារតែក្រុម Real Madrid នៅក្រាញននៀល ចង់រក្សាទុកកីឡាកររូបនេះ ទើបធ្វើឲ្យក្រុមកាំភ្លើងធំ Arsenal មិនអាចទិញយកបាន។
យ៉ាងណាវិញនោះ បន្ទាប់ពីក្រុម Real Madrid លេងធ្លាក់ទម្រង់យ៉ាងខ្លាំងនៅរដូវកាលនេះ បានធ្វើឲ្យក្រុមយក្សអេស្ប៉ាញមួយនេះ នឹងដាក់លក់កីឡាករមួយចំនួនចេញ ដែលក្នុងនោះរួមមានទាំង Karim Benzema ផងដែរ ។ ដោយហេតុនេះហើយ លោក Arsene Wenger បានសម្រេចចិត្តកំណត់តម្លៃក្នុងការទិញយក Karim Benzema ពីក្រុម Real Madrid ដោយកំណត់តម្លៃត្រឹម ៣៦លានផោន ក្នងការទិញយកកីឡាករបារាំងរូបនេះ។
រង់ចាំមើលថា តើលោក Arsene Wenger អាចទិញយក Karim Benzema ពី Real Madrid ក្នុងតម្លៃ ៣៦លានផោន ឬយ៉ាងណា?


មតិយោបល់