ខ្សែប្រយុទ្ធ ពៅ ប៉ុនវុទ្ធី មិនទាន់ប្រាកដថាអាចចូលលេងបាន ក្នុងជំនួបតទល់ ឡាវ នាពានរង្វាន់ AFF U19 Championship នារសៀលនេះ នៅទីក្រុងហាណូយប្រទេសវៀតណាម។
ប៉ុនវុទ្ធី បានរបួសសាច់ដុំជើង គ្រាដែលចូលប្រជែងបាល់គ្រោះថ្នាក់ជាមួយកីឡាករអូស្ត្រាលីកាលជំនួបបើកឆាក។ របួសនេះ ធ្វើឲ្យគេមិនបានហាត់ប្លង់លេងទេ កាលពីម្សិលមិញ ដោយគ្រាន់តែកំដៅសាច់ដុំបន្តិចបន្ទួចតែប៉ុណ្ណោះ។
ប៉ុន្តែបែបនេះក្តី គ្រូបង្វឹកលោក Ohara Kazunori ថា របួសនេះមិនធ្ងន់ធ្ងរឡើយ ហើយវុទ្ធី នៅតែមានឱកាសលេង ប្រសិនបើគេធូរស្រាលពីរបួសបាន មុនប្រកួតល្ងាចនេះ។
គួរបញ្ជាក់ថា ក្នុងជំនួបចាញ់អូស្ត្រាលី ២-០ ពៅ ប៉ុនវុទ្ធី បានធ្វើការយ៉ាងធ្ងន់ ដោយដើរតួនាទីជាខ្សែប្រយុទ្ធផង និងចុះមិនជួយកាពារជាច្រើន ទើបបណ្តាលឲ្យរបួស និងដូរចេញក្រោយលេងបាន១តង់ប៉ុណ្ណោះ។
មតិយោបល់