ព័ត៌មានកីឡា

ភ្នំពេញក្រោន សម្រេចចែកផ្លូវគ្នាជាមួយ ខ្សែប្រយុទ្ធ រុណ រ៉ានី

ក្លិបបាល់ទាត់ ភ្នំពេញក្រោន​ បានប្រកាសពីការចែកផ្លូវគ្នាជាមួយខ្សែប្រយុទ្ធ រុណ រ៉ានី នៅលើហ្វេសប៊ុកផ្លូវការណ៍ការពូម្សិលមិញ បន្ទាប់ពីបានចំណាយពេលជាង ៩​ ខែ នៅក្លិបជើងឯកលីគកំពូល ៦ សម័យកាលមួយនេះ។

សេចក្តីប្រកាសបានបង្ហោះថា៖ “ក្លឹបបាល់ទាត់ភ្នំពេញក្រោន​ សូមថ្លែងអំណរគុណចំពោះខ្សែប្រយុទ្ធ រុណ រ៉ានី ដែលបានចូលរួមយ៉ាងស្វិតស្វាញជាមួយក្លឹបក្នុងរយ:ពេលមួយរដូវកាលកន្លងទៅនេះ ។ យើងខ្ញុំក៏សូមជូនពរឱ្យរូបគេទទួលបានភាពជោគជ័យនៅក្នុងអាជីពបាល់ទាត់នាពេលអនាគត!
Phnom Penh Crown FC would like to thank striker Run Rany as he leaves the club after one season. Good luck with your career!”

គួរំលឹកថា កីឡាករ រុណ រ៉ានី បានផ្លាស់ពីក្លិបវេស្ទើនភ្នំពេញ មកក្លិប ភ្នំពេញក្រោន កាលពីថ្ងៃទី២២ ខែមិនា ឆ្នាំ២០១៧ កន្លងទៅ ខណ:ដែលចាប់មកក្លិបថ្មីនេះមិនសូវបានបង្ហាញខ្លួននោះទេ៕

មតិយោបល់