ក្រុមសេះបង្កង់ Juventus នៅតែរក្សាកំពូលតារាងដដែល ក្រោយពីវាយបកយកឈ្នះលើក្រុមជើងខ្លាំង Inter Milan បានមកវិញ នៅទឹកដីរបស់ក្រុម Inter Milan ។
នេះគឺជាការប្រកួតដ៍តានតឹងមួយ សម្រាប់ក្រុម Juventus ដើម្បីស្វែងរក៣ពិន្ទុ ក្នុងករបន្តឈ្នះពានលីគកំពូលអ៊ីតាលី រដូវកាលនេះទៀត ស្របពេលដែល Napoli មានពិន្ទុប្រកៀកប្រកិតគ្នាយ៉ាងខ្លាំង។ ថ្វីបើ Inter Milan ទទួលបានកាតក្រហម១ក្តីតែ Juventus ហាក់មិនងាយស្រួលក្នុងការយកឈ្នះលើក្រុម ជើងខ្លាំងអ៊ីតាលីមួយនេះឡើយ។ Juventus ស៊ុតនាំមុខតាំងពីនាទីទី១៣ ដោយកីឡាករវ័យក្មេង Dounglas Costa ខណៈ Matias Vecino របស់ Inter Milan ទទួលបានកាតក្រហមនៅនាទីទី១៥។
នៅតង់ទី២ Inter Milan បើទោះបីជាលេង ១០-១១ នាក់ក៍ដោយតែអាចរកបាន ២គ្រាប់នាំមុខវិញ ស៊ុតនៅនាទីទី៥២ ដោយកីឡាករ Mauro Icardi និងគ្រាប់បាល់ចូលទីខ្លួនឯងរបស់កីឡាករ Andrea Barzagli នៅនាទីទី៦៥។ លទ្ធផលនាំមុខនេះ បានធ្វើឲ្យ Juventus ប្រឹងប្រែងយ៉ាងខ្លាំរហូតរកបាន ២គ្រាប់វិញ នៅចុងម៉ោង ដោយគ្រាប់បាល់ចូលទីខ្លួនឯងវិញ នៅនាទីទី៨៧ របស់កីឡាករ Milan Skriniar និងនៅនាទីទី៨៩ Gonzalo Higuain ស៊ុតរកជ័យជំនះចុងម៉ោងឲ្យក្រុម Juventus វិញ។
ដូច្នេះហើយ Juventus បន្តគ្រងតំណែងកំពូលតារាង ដដែល នាំមុខលើក្រុមលេខ២ Napoli ៤ពិន្ទុ តែ Napoli នៅសល់១ប្រកួតក្នុងដៃ ដែលត្រូវលេងយប់នេះ។
https://www.youtube.com/watch?v=3RBcpfRFH7c
មតិយោបល់