ព័ត៌មានកីឡា

Mbappe ស្គាល់រស់ជាតិឈ្នះពាន League 1 ចំនួន ២ រដូវកាលជាប់គ្នា

ខ្សែប្រយុទ្ធវ័យក្មេងបារាំង Kylian Mbappe កំពុងតែជោគជ័យយ៉ាងខ្លាំង ក្នុងអាជីពរបស់គេ នាពេលបច្ចុប្បន្ននេះ ដោយស្គាល់រសជាតិឈ្នះពាន League1 របស់បារាំង ២រដូវកាលជាប់ៗគ្នា។

ការបង្ហាញខ្លួនត្រឹម ២រដូវកាលនៅ League1 របស់ខ្សែប្រយុទ្ធវ័យក្មេង​ តែទទួល​បានប្រជាប្រិយភាពខ្លាំង ក្នុងពិភពបាល់ទាត់ Kylian Mbappe ពិតជាល្អខ្លាំងណាស់​ ដោយ២រដូវកាលកន្លងមកនេះ កីឡាករបារាំងរូបនេះ ឈ្នះ​ពានលីគកំពូលទាំង២រដូវកាល។ ជាក់ស្តែងណាស់ កាលពីរដូវកាលមុន Mbappe​ បានស្គាល់ជាតិឈ្នះ League1 លើកដំបូង ជាមួយក្រុម AS Monaco ក្រោយពីឈ្នះរួចមក Mbappe បានផ្លាស់មកចូលរួមជាមួយក្រុម Paris Saint Germain ហើយបន្តមកឈ្នះពាន League1 ម្តងទៀត ជាមួយក្លិបថ្មីនេះ។

យ៉ាងណាក៍ដោយ ការឈ្នះពាន ២ជាមួយក្លប២ផ្សេងគ្នា នេះ Mbappe មិនមែនជាកីឡាករវ័យក្មេងជាងគេ ហើយធ្វើបានល្អជាងគេឡើយ ខណៈ Kingsley Coman របស់ក្រុម Bayern Munich ធ្វើបានល្អជាងនេះទៀត ដោយឈ្នះពាន ៦ រដូវកាលជាប់គ្នា ជាមួយក្លិបធំៗ​៣ផ្សេងគ្នា។ ក៍ប៉ុន្តែ នេះក៍ជាស្ថិតិល្អមួយ សម្រាប់ខ្សែប្រយុទ្ធវ័យក្មេងបារាំង Kylian Mbappe ផងដែរ ដែលអាចធ្វើបាន ពោល២ឆ្នាំជាមួយក្លិបបាល់ទាត់ ២ ផ្សេងគ្នា ហើយឈ្នះពាន​ ២ រដូវកាលជាប់គ្នា ខណៈកីឡាករវ័យក្មេងជាច្រើន​រូប នៅមិនទាន់មានឱកាសធ្វើបានឡើយ។

មតិយោបល់