ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់សម្តេច ហ៊ុន សែន(Hun Sen Cup) កាលពីម្សិលមិញ ដោយក្លិបបាល់ទាត់ ព្រះខ័នរាជស្វាយរៀង បានយកឈ្នះ ណាហ្គាវើល ដោយលទ្ធផល ៣ទល់០ ក្លាយជាជើងឯក ខណៈកីឡាករ សុខ សំណាង បានរងរបួសបាក់ក្តោងច្រមុះ បន្ទាប់ពីរកបាន២គ្រាប់។
ចំណោមគ្រាប់បាល់ជ័យជម្នះ ៣គ្រាប់ របស់ព្រះខ័នរាជស្វាយរៀង ក្នុងនោះកីឡាករ សុខ សំណាង រកបាន ២គ្រាប់ម្នាក់ឯង ពោលគឺនៅនាទី ២២ នឹង ៣១ ហើយឈានដល់វគ្គទី២ ក៏ទទួលរងរបួស ត្រូវប្តូចេញភ្លាមៗ ខណ:ដែលកីឡាករផ្លាស់ចូលជំនួស ហ៊ួយ ផល្លីន ជាអ្នករកបាន គ្រាប់ទី៣ ពោលគឺនៅនាទី ៦៤។
ដូច្នេះហើយ សុខ សំណាង ជាផ្នែកមួយដែលជួយ ព្រះខ័នរាជស្វាយរៀង លើកពានរង្វាន់សម្ដេច ហ៊ុន សែន ជាលើកទី៤ ពោលគឺនៅឆ្នាំ ២០១១, ២០១២, ២០១៥ និងឆ្នាំ ២០១៧ នេះផ្ទាល់តែម្ដង៕
រូបភាព៖ Soeuy Visal
មតិយោបល់