ព័ត៌មានកីឡា

Real Madrid សំឡឹងឃើញ Verratti ជំនួសកន្លែង Kroos

ក្លឹប Real Madrid កំពុងតែទាក់ទងចង់បាន Marco Verratti របស់ក្លឹប Paris Saint-Germain ដើម្បីទុកជំនួសកន្លែងរបស់ Toni Kroos ដែលអាចនឹងចាកចេញទៅលេងនៅក្លឹប Manchester City ។

កាសែតនៅបារាំង បានចុះផ្សាយថាក្លឹប Real Madrid បានបញ្ជូលភ្នាក់ងារដោះដូរកីឡាករមកចរចាជាមួយក្លឹប PSG ហើយ ដើម្បីផ្ទេរខ្សែបម្រើ Verratti ទៅលេងនៅអេស្ប៉ាញ។ ដោយការចរចានោះ នៅមិនទាន់ដឹងថាសម្រេចឬនៅនោះទេ ប៉ុន្តែអ្វីដែលគេដឹងនោះគឺ Real មានភាគរយខ្ពស់ ព្រោះសាមីខ្លួនកីឡាករធ្លាប់បញ្ជាក់ថាចង់ទៅលេងនៅក្លឹបអធិរាជស។

1339484-psg-s-marco-verratti-during-the-french-950x0-1

ចំពោះហេតុផលដែល Real Madrid ចង់បានខ្សែបម្រើវ័យ២៣ឆ្នាំខាងលើនេះ គឺដោយសារតែកីឡាករ Toni Kroos អាចនឹងចាកចេញនៅរដូវកាលនេះ បន្ទាប់ពីក្លឹប Man City ធ្លាប់ដាក់សំណើរចង់បានរហូតដល់ទៅ៦០លានផោនឯណោះ។

Verratti ជាកីឡាករសញ្ជាតិអ៊ីតាលី ដែលចូលលេងឱ្យក្លឹប PSG តាំងពីឆ្នាំ២០១២កន្លងទៅ។ ខ្សែបម្រើរូបនេះ លេងបាន១០៥ប្រកួត និងរកបាន២គ្រាប់ ៕

marco-verratti-tambin-se-ha-colado-en-la-agenda-del-chelsea_97559Marco-Verratti-Wallpaper-download-yoyo

មតិយោបល់