លោក ទេព ឡុងរចនា គ្រូបង្គោលក្រុម Cambodia All Star បានលើកឡើងថា ការត្រៀមរបស់ក្រុមនៅពេលនេះ បានត្រឹម៧០%នៃការំពឹងរបស់លោកប៉ុណ្ណោះ។
គ្រូជួយទ័ពឈ្នះពានហ៊ុនសែនខាប់រូបនេះ បានលម្អិតថាមូលហេតុដែលពុំដូចការចង់បាន គឺដោយសារការប្រមូលផ្តុំមានរយៈពេលខ្លីពេក ហើយកីឡាករមួយចំនួនជាប់ភារកិច្ចជាមួយក្លឹប និងរបួស។
« ខ្ញុំបានប្រមូលកីឡាករល្អៗមកហើយ ប៉ុន្តែវាបានតែ៧០%នៃអ្វីដែលខ្ញុំរំពឹងប៉ុណ្ណោះ ព្រោះអីពេលខ្លីពេក។ មួយទៀតកីឡាករភ្នំពេញក្រោន មានភារកិច្ចមិនអាចមកចូលរួមបាន ហើយកីឡាករសំខាន់ៗរបស់បឹងកេតក៏របួស។ អញ្ចឹងអ្វីៗក៏ប្រែប្រួលតាមនោះ តែសំខាន់ខ្ញុំជឿថាយើងនឹងប្រឹងអស់ពីលទ្ធភាពដើម្បីដណ្តើមជ័យជម្នះ។» សម្តីលោក ទេព ឡុងរចនា។
គ្រូជោគជាំបទពិសោធន៍ដដែលនេះ ក៏បានបង្ហាញយុទ្ធសាស្ត្រថានឹងព្យាយាមបន្ថែមការហ្វឹកហាត់ និងប្រកួតមិត្តភាព ដើម្បីឲ្យកីឡាករល់ចិត្តគ្នាកាន់តែច្រើន និងសហការណ៍គ្នាល្អ។
Cambodia All Star នឹងបើកទ្វារទទួលក្រុម Morraco All Star នាល្ងាចថ្ងៃទី១៨ ខែធ្នូខាងមុខ នៅពហុកីឡដ្ឋានជាតិ។
មតិយោបល់