Lionel Messi បានសម្រេចចិត្តចូលលេងឱ្យក្រុមជម្រើសជាតិអាហ្សង់ទីនវិញហើយ ដោយមានឈ្មោះចូលលេងជម្រុះ FIFA World Cup នៅដើមខែក្រោយនេះ។
ខ្សែប្រយុទ្ធរបស់ក្រុម Barcelona បានសម្រេចចិត្តចូលនិវត្តន៍បន្ទាប់ពីមិនអាចជួយក្រុមឈ្នះពាន Copa America បាន។ ខណៈដែលមិនទាន់នឹងបាន២ខែស្រួលបួលផង Messi ក៏សម្រេចចិត្តមកចូលរួមជួយជម្រើសជាតិអាហ្សង់ទីនវិញហើយ។
ចំពោះការត្រលប់ចូលជួយជម្រើសជាតិវិញនេះ កាសែតនៅអាហ្សង់ទីនបានបានសរសេរថាមកពីកីឡាករវ័យ២៩ឆ្នាំរូបនេះ នៅតែស្រលាញ់ប្រទេសជាតិរបស់ខ្លួន និងអាវរបស់ក្រុមជម្រើសជាតិ។ ហើយអ្វីដែលកាន់តែពិសេសនោះ រូបគេចង់សម្រេចគោលបំណងលើកពានមួយជាមួយអាហ្សង់ទីន៕
មតិយោបល់