ក្រុមសេះបង្កង់ Juventus នៅតែរក្សាទម្រង់លេងបានយ៉ាងល្អ ក្នុងការប្រកួតនៅក្របខ័ណ្ឌ Italian Serie A ដោយតាមពីក្រោយក្រុមកំពូលតារាង Napoli ត្រឹមតែ១ពិន្ទុប៉ុណ្ណោះ។
ជាក់ស្តែងណាស់ ក្រុមសេះបង្កង់ Juventus ធ្វើបានយ៉ាងល្អ ដោយបានទៅបំបាក់ក្រុម Hellas Verona ក្នុងទឹកដី ដោយលទ្ធផល ៣-១ យប់មិញនេះ។ ក្នុងនោះដែរ គ្រាប់បាល់របស់ក្រុម Juventus រកបានដោយកីឡាករ Blaise Matuidi នៅនាទីទី៦ ក៍ប៉ុន្តែ ត្រូវបានក្រុមម្ចាស់ផ្ទះ Verona តាមបានស្មើមកវិញ នៅនាទីទី៥៩ ដែលធ្វើឲ្យក្រុម Juventus ហាក់ព្រួយបារម្ភបន្តិច ខណៈក្រុមមួយនេះ មានភារកិច្ច ការពារជើងឯកផងនោះ។
យ៉ាងណាវិញ ខ្សែប្រយុទ្ធវ័យក្មេង អាហ្សង់ទីន Paulo Dybala ពិតជាមិនធ្វើឲ្យក្រុម Juventus អស់សង្ឃឹមឡើយ ដោយកីឡាកររូបនេះ បានស៊ុត២គ្រាប់ឲ្យក្រុម Juventus បន្ថែមទៀត ពោលស៊ុតបាន នៅនាទីទី៧២ និងនាទីទី៧៩ ដែលធ្វើឲ្យបញ្ចប់ការប្រកួត ក្រុម Juventus បានយកឈ្នះលើក្រុមម្ចាស់ផ្ទះ Hellas Verona ក្នុងលទ្ធផល ៣-១ បន្តឈរលេខ២ ក្នុងតារាង។ គួរបញ្ជាកផងដែរថា សរុបត្រឹមការប្រកួតនេះ ក្រុម Juventus មាន ៤៧ពិន្ទុ តាមពីក្រោយក្រុមកំពូលតារាង Napoli តែ១ពិន្ទុប៉ុណ្ណោះ ដែលមាន ៤៨ពិន្ទុ។
ដូច្នេះហើយ ក្រុមសេះបង្កង់ Juventus នៅតែមានឱកាសការពារជើងឯក របស់ពួកគេ បានដដែលនៅឆ្នាំនេះ ស្របពេលដែលក្រុមជោគជ័យជាងគេ នៅអីតាលី ប៉ុន្មានឆ្នាំមកនេះ មានមហិច្ចតា គ្រងជើងឯក ឆ្នាំនេះបន្តទៀត។
https://www.youtube.com/watch?v=KB3dSYqFmME
មតិយោបល់