ព័ត៌មានកីឡា

AC Milan រកបាន៣ពិន្ទុចុងម៉ោងពីក្រុម Rijeka

ក្រុមយក្សអ៊ីតាលី AC Milan បានយកឈ្នះយ៉ាងត្រដាបត្រដួសក្នុងដីខ្លួនឯង ជាមួយក្រុម Rijeka នាក្របខ័ណ្ឌ UEFA Europa League យប់មិញនេះ។

ជាក់ស្តែងណាស់ AC Milan រកបាន ៣ពិន្ទុយ៉ាងលំបាក ដោយការស៊ុតចុងម៉ោង យកឈ្នះ ៣-២ លើក្រុម Rijeka យ៉ាងវេទនាបំផុត។ AC Milan បានរកគ្រាប់បាល់នាំមុខមុន នៅនាទីទី ១៤ ដោយការស៊ុតរបស់កីឡាករ Andre Silva ដែលធ្វើឲ្យបញ្ចប់តង់ទី១ AC Milan នាំមុខបណ្តោះអាសន្នក្នុងលទ្ធផល ១-០ ។ ឈានចូលដល់តង់ទី២ នៅនាទីទី៥៤ កីឡាករ Mateo Pablo Musacchio បានរកគ្រាប់បាល់ទី២ ឲ្យក្រុម AC Milan ធ្វើការនាំមុខបន្ថែមទៀត។ យ៉ាងណាវិញ ក្រុម Rijeka បានវាយបកតាម១គ្រាប់វិញ នៅនាទីទី៨៤ ដោយកីឡាករ Acosty រហូតដល់ចុងម៉ោងនាទីទី ៩០ កីឡាករ Josip Elez ទាត់បាល់ ១១ម៉ែត្រតាមស្មើ ២-២ ជាមួយក្រុម AC Milan ដែលធ្វើឲ្យក្រុម យក្សអ៊ីតាលី មានការខកចិត្តយ៉ាងខ្លាង។

យ៉ាងណាវិញ នៅម៉ោងបន្ថែមតង់ទី២នេះ កីឡាករ Patrick Cutrone បានស៊ុតគ្រាប់បាល់ទី៣ ឲ្យក្រុម AC Milan យកឈ្នះ ៣-២ លើក្រុម Rijeka យ៉ាងប្រថិតប្រថោយបំផុត។ ដូច្នេះហើយ AC Milan បន្តរកបាន ៣ពិន្ទុជាថ្មីម្តងទៀត ក្នុងក្របខ័ណ្ឌ UEFA Europa League សប្តាហ៍ទី២ នេះ។

//www.youtube.com/watch?v=_56pK5swxLo

មតិយោបល់