ព័ត៌មានកីឡា

Real Madrid ត្រៀម ១០០ លានផោនទិញ Hazard

ថ្វីបើទម្រង់លេងរបស់ក្រុម Real Madrid មានភាពប្រសើរឡើងវិញក៍ដោយ តែក្រុមយក្សអេស្ប៉ាញមួយនេះ នៅតែរក្សាគោលជំហរ ក្នុងការរុះរើកីឡាករ ក៍ដូចជា​ការទិញកីឡាករមកបន្ថែមដដែល។

ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ Evening Standard បានឲ្យដឹងថា ក្រុម Real Madrid បានត្រៀមទឹកប្រាក ១០០លានផោន ដើម្បីទិញយកខ្សែបម្រើ​ប្រយុទ្ធប៊ែលហ្ស៊ិក Eden Hazard ពីក្រុមតោខៀវ Chelsea នៅរដូវក្តៅខាងមុខ​នេះ។ ជាការពិតណាស់ Hazard ថ្វីបើទម្រង់លេងរាងធ្លាក់ ជាងមុន ក្រោយពី Chelsea លេងមិនបានល្អឡើយ នៅរដូវកាលនេះ ដោយមកទល់ពេលនេះ កំពុង​ស្ថិតក្នុងចំណាត់ថ្នាកមលេខ៥ នៅ Premier League ។

យ៉ាងណាវិញ Real Madrid នៅតែពេញចិត្ត ចំពោះទម្រងលេងរបស់ Hazard ដដែល ហើយមានគម្រោងនាំយកមកកាន់ Bernabeu នៅរដូវកាលក្រោយនេះហើយ។ គួរបញ្ជាក់ផងដែរថា Real Madrid មិនត្រឹមតែចង់បាន Hazard ម្នាក់ប៉ុណ្ណោះទេ នៅមាន Harry Kane, Neymar និងកីឡាករមួយចំនួនទៀត ខណ:ក្លិបយក្ស​អេស្ប៉ាញវិញ អាចនឹងលក់ Benzema និង Bale ចេញនាពេលខាងមុខនេះ​ផងដែរ។

ដូច្នេះហើយ រង់ចាំមើលថា តើក្រុមយក្ស Real Madrid អាចទិញយក Eden Hazard ពី Chelsea បានឬទេ​ ស្របពេលដែលក្រុមតោខៀវ Chelsea មិន​មានគម្រោងចង់លក់ចេញឡើយ។

មតិយោបល់