ក្រុមជើងឯករង ២ រដូវកាល ជាប់គ្នា ក្រសួងការពារជាតិ(ទ័ព) បានបញ្ចប់កិច្ចសន្យាជាមួយកីឡាករកូរ៉េខាងជើង ទាំង ៤រូប នេះបើយោងតាមអ្នកចាត់ការក្រុមទ័ពបានលើកឡើង។
កីឡាករកូរ៉េខាងជើងទាំង ៤រូប រួមមាន ខ្សែប្រយុទ្ធ Choe Myong-ho, ខ្សែបម្រើ Kim Kyong-hon, ខ្សែប្រយុទ្ធ Ri Hyok-chol និងខ្សែការពារ Jang Song-hyok ។ ខណៈដែលពេលនេះមាន ពាក្យចរចាមអារាមថា អ្នកទាំងអស់នោះ នឹងទៅចូលរួមជាមួយក្លិបទើបឡើងមកលីគកំពូល វិសាខា។ ចំណែកឯគ្រូបង្វឹកក្រសួងការពារជាតិ លោក ទេព ឡុងរចនា ក៏ធ្លាប់បាននិយាយដែរថា យើងមិនអាចប្រើកីឡាករដដែលៗ បានទេ។
សូមបញ្ជាក់ ទ័ព បានដាក់គោលការណ៍លើកពានលីគ សម្រាប់រដូវកាល ២០១៨ ដូច្នេះកីឡាករដែលត្រូវមកជំនួស នឹងមានសមត្ថភាពខ្លាំងជាងកីឡាករកូរ៉េខាងជើង៕
Choe Myong-ho Ri Hyok-chol Kim Kyong-hon Jang Song-hyok
មតិយោបល់