ថ្វីបើ Liverpool កាន់តែបង្ហាញទម្រង់លេងយ៉ាងអស្ចារ្យ គួរឲ្យកត់សម្គាល់មែន តែក្រុមហង្សក្រហមរបស់អង់គ្លេសមួយនេះ នៅតែបន្តចាប់អារម្មណ៍ចង់បានអ្នកចាំទីប្រេស៊ីល Alisson Becker របស់ក្រុមចចក Roma ដដែល។
ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ The Mirror បានឲ្យដឹងថា ក្រុមហង្សក្រហម Livepool បានត្រៀមទឹកប្រាក់កំណត់ត្រា រហូតដល់ទៅ ៩០លានផោន ដើម្បីចរចារជាមួយ Roma ក្នុងការទិញយក Alisson Becker នៅរដូវកាលក្រោយនេះ។ នេះមិនមែនជាទំហំទឹកប្រាក់តិចឡើយ សម្រាប់ Liverpool ក្នុងការចំណាយលើអ្នកចាំទី ព្រោះថាកន្លងមកនេះ ហង្សក្រហម មិនដែលចាយលុយ ដល់កម្រិតនេះឡើយ ក្នុងការទិញកីឡាករនោះ សូម្បីតែការចំណាយលុយកំណត់ត្រាកាលពីខែមករាកន្លងមក លើខ្សែការពារ Virgil van Dikj នោះខ្ទង់ ៧០លានផោនជាងប៉ុណ្ណោះ។ យ៉ាងណាវិញ Alisson ក៍កំពុងធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំងផងដែរ នាពេលបច្ចុប្បន្ននេះ ដោយបង្ហាញទម្រង់លេងយ៉ាងល្អឲ្យ Roma និងជួយក្រុមអ៊ីតាលីមួយនេះ ឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champion League ផងដែរ។
ម្យ៉ាងវិញទៀត Liverpool កាក់កបចំពោះការនាំយកកីឡាករពី Roma ជាក់ដូចជា Mohamed Salah ជាដើមជាហេតុធ្វើឲ្យ Liverpool មិនស្តាយលុយក្នុងការនាំយកឡើយ ដោយរំពឹងថា មិនខុសបំណងដូចការនាំយក Salah ឡើយ។




មតិយោបល់