ព័ត៌មានកីឡា

Chelsea ទារតម្លៃ ៧០លានផោនពី Barcelona

បន្ទាប់ពីក្រុម Barcelona ចាប់អារម្មណ៍ ចង់បានខ្សែបម្រើប្រយុទ្ធប្រេស៊ីល Willian ពីក្រុម Chelsea ដោយព្រមឲ្យតម្លៃខ្លួន ៥០លានផោននោះ ក្រុមតោខៀវ Chelsea បានទាមទារតម្លៃខ្ពស់ជាងនេះ ប្រសិនបើ Barcelona ចង់បាន។

ថ្វីបើ Willian មិនបានបង្ហាញវត្តមានល្អឥតខ្ចោះ ក្នុងព្រឹត្តិការណ៍ World Cup ក្តី តែកីឡាករប្រេស៊ីលរូបនេះ បែរជាទទួលបានការចាប់អារម្មណ៍យ៉ាងច្រើន ពីសំណាក់ក្លិបបាល់ទាត់ធំៗជាច្រើន។ ក្នុងនោះដែរ ក្រៅពី Manchester United ដែលចង់បានជាយូរមកហើយនោះ ក្រុម Barcelona ក៍ប្រជែងក្នុងការ​ចង់បាននេះដែរ ខណ:តម្លៃខ្លួនដែលក្រុមទាំង២ ធ្លាប់ប្រជែងទិញ កន្លងមកត្រឹម ៥០លានផោនប៉ុណ្ណោះ។ យ៉ាងណាវិញ បើតាមការចុះផ្សយរបស់ Manchester Evening ក្រុមតោខៀវ Chelsea បានតម្លើងតម្លៃខ្លួនរហូតដល់ទៅ ៧០លានផោន បើសិនជា Barcelona យល់ព្រមនោះ Willian នឹងក្លាយជាសមាជិកថ្មី របស់ពួកគេ។

យ៉ាងណាវិញ សម្រាប់ក្រុម Barcelona ហាក់ចង់បាន Willian យ៉ាងខ្លាំង ទំនងជាតម្លៃ ៧០លានផោននេះ មិនជាបញ្ហាចោទ សម្រាប់ក្លិបយក្សអេស្ប៉ាញ មួយនេះឡើយ។

មតិយោបល់