ខ្សែប្រយុទ្ធអេស្ប៉ាញ Diego Costa ពិតជាមិនធ្វើឲ្យក្រុម Atletico Madrid ខកបំណងឡើយ ដោយកីឡាកររូបនេះ អាចរកគ្រាប់បាល១គ្រាប់ក្នុងការបង្ហាញខ្លួនលើកដំបូងឲ្យក្រុមអេស្ប៉ាញមួយនេះក្នុងជំនួប Copa dey Rey ជាមួយក្រុម Lleida Esportiu យប់មិញនេះ។
ក្រុម Atletico Madrid ពិតជាធ្វើបានយ៉ាងល្អ ក្នុងការប្រកួតជើងទី១ ដោយបំបាក់ក្រុមម្ចាស់ផ្ទះ Lleida Esportiu ក្នុងលទ្ធផល ៤-០ ដែលស៊ុតបញ្ចូលទីដោយកីឡាករ Diego Godin នៅនាទីទី៣៣, Fernando Torres នៅនាទីទី៣៧ , Diego Costa នៅនាទីទី៦៩ និង Antoine Griezmann នៅនាទីទី៩០។ យ៉ាងណាវិញនោះ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ Diego Costa ព្រោះថាកីឡាកររូបនេះ ទើបផ្លាស់មកកាន់ក្រុម Atletico នាពេលថ្មីៗនេះ តែរូបគេនៅតែជាកីឡាករដ៍សំខាន់ដដែល ដោយអាចរកគ្រាប់បាល់បាន១គ្រាប់ក្នុងការបង្ហាញខ្លួនលើកដំបូងឲ្យក្រុម Atletico Madrid ។
Costa នៅតែជាខ្សែប្រយុទ្ធ ដ៍ល្អមួយរូបដដែល ខណៈការវិលមកកាន់អេស្ប៉ាញវិញលើកនេះ Costa នឹងបន្តការលេងបានយ៉ាងល្អ ដូចរូបគេធ្លាប់ធ្វើបានកាលពីលើកមុនអ៊ីចឹង។ Diego Costa នឹងធ្វើឲ្យក្រុម Atletico Madrid មានភាពរីកចម្រើនជាងមុនជាក់ជាមិនខានឡើយ។

https://www.youtube.com/watch?v=Rnz0thYnMRI
មតិយោបល់