ការវិលត្រលប់ចូលជម្រើសជាតិអាហ្សង់ទីនវិញ របស់ខ្សែប្រយុទ្ធ Lionel Messi ត្រូវពន្យាពេលសិន បន្ទាប់ពីរូបគេបានរងរបួសសរសៃពួរអំឡុងពេលលេងឱ្យ Barcelona កាលពីចុងសប្ដាហ៍កន្លងទៅ។
ការឱ្យដឹងនេះ គឺក្លឹប Barcelona ផ្ទាល់ជាអ្នកប្រកាសថា Messi មានរបួសសរសៃពួរ ដូច្នេះមិនអាចត្រលប់ទៅលេងឱ្យអាហ្សង់ទីនក្នុងវគ្គជម្រុះ World Cup បាននោះទេ។ ដោយឡែកការវិលត្រលប់ទៅលេងនៅជម្រើសជាតិវិញ គឺប្រាកដជាកើតមានមែន។
ក្រុមជម្រើសជាតិអាហ្សង់ទីននឹងទទួលក្រុមអ៊ុយរ៉ាហ្គាសនៅថ្ងៃព្រហស្បតិ៍នេះ ខណៈដែលប្រកួតជាមួយក្រុមវេណេស៊ុយអេឡានៅថ្ងៃអង្គារសប្ដាហ៍ក្រោយ ក្នុងការប្រកួតជម្រុះ World Cup 2018 នៅប្រទេសរុស្ស៊ី។ លោក Edgardo Bauza ដែលទើបតែឡើងកាន់តំណែងគ្រូបង្វឹកថ្មី បាននិយាយថាលោកនឹងប្រឹងយកជ័យជមុ្នះក្នុងប្រកួតដំបូងនេះឱ្យបាន ខណៈដែលក្រុមអ៊ុយរ៉ាហ្គាសជាក្រុមខ្លាំងក៏ដោយ៕
មតិយោបល់