ព័ត៌មានកីឡា

Arsenal តាមស្មើចុងម៉ោង

ក្រុមកាំភ្លើងធំ Arsenal ឆិតរបូតពិន្ទុ ក្នុងជំនួបយប់មិញនេះ ដែលក្រុមមួយនេះ បើកទ្វារទទួលក្រុមតោខៀវ Chelsea ដោយអាចតាមស្មើនៅចុងម៉ោងបានមកវិញ ក្នុងលទ្ធផល ២-២ ។

ថ្វីបើក្រុម Arsenal អាចរកគ្រាប់បាល់បានមុន តាមរយៈការស៊ុតរបស់កីឡាករ Jack Wilshere នៅនាទីទី៦៣ក៍ដោយ តែក្រុមដែលពោរពេញទៅដោយកីឡាកររបួសមួយនេះ ត្រូវបានក្រុមភ្ញៀវ Chelsea ស៊ុតដល់ទៅ២គ្រាប់វិញ ដើម្បីបញ្ចប់ក្តីសង្ឃឹមរបស់ពួកគេ។ ២គ្រាប់របស់ Chelsea រកបានដោយការស៊ុតបាល់ ១១ម៉ែត្ររបស់កីឡាករ Eden Hazard នៅនាទីទី៦៧ ពោលគឺប៉ុន្មាននាទីបន្ទាប់ពី Arsenal នាំមុខ និងការស៊ុតរបស់កីឡាករ Marcos Alonso នៅនាទីទី៨៤ ដែលជិតនឹងចប់ការ​ប្រកួតទៅហើយនោះ។

យ៉ាងណាវិញ Chelsea បែរជាមិនអាចរក្សា៣ពិន្ទុ សម្រាប់សប្តាហ៍ទី២២របស់ពួកគេឲ្យស្ថិតស្ថេរបានឡើយ ដោយនៅចុងម៉ោងទៅ​ហើយនោះ នាទីទី៩០ខ្សែការពារអេស្ប៉ាញ Hector Bellerin អាចរកគ្រាប់បាល់តាមស្មើឲ្យក្រុមកាំភ្លើងធំ Arsenal បានវិញ។

ដូច្នេះហើយ ក្រុម Arsenal និង Chelsea បានចែកគ្នាម្នាក់១ពិន្ទុត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន ដែលធ្វើឲ្យ Chelsea កាន់តែឃ្លាតឆ្ងាយពីការការពារពានឆ្នាំនេះ ស្របពេលដែល Arsenal កាន់តែយ៉ាប់ទៅទៀត។

https://www.youtube.com/watch?v=wdEYgSfAGCQ

មតិយោបល់