ព័ត៌មានកីឡា

Man Utd កំពុងបារម្ភខ្លាចលោក Mourinho ចាកចេញ

ក្រុមបីសាចក្រហម Manchester United កំពុងតែខ្លាចលោក Jose Mourinho ចាកចេញពីក្លិប នៅចប់រដូវកាលនេះ បន្ទាប់ពីកុងត្រារបស់អ្នកចាត់ការក្លិប​មួយនេះត្រូវចប់នៅរដូវក្តៅ។

ថ្វីបើលោក Jose Mourinho មិនទាន់ដឹកនាំក្រុមបីសាច​ក្រហម Manchester United ឲ្យមានក្តីសង្ឃឹមក្នុងការ​ឈ្នះពាន Premier League រដូវកាលនេះក៍ដោយ តែប្រធានក្លិបបីសាចក្រហម មិនចង់បាត់បង់អ្នកចាត់ការ ជាតិព័រទយហ្គាល់រូបនេះឡើយ។ ជាក់ស្តែងណាស់ បើតាម​ការចុះផ្សាយរបស់ Daily Mail បានឲ្យដឹងថា ក្រុម Man Utd នៅតែបារម្ភខ្លាច លោក Jose Mourinho ដែលអាចនឹងចាកចេញ នៅចប់រដូវកាលនេះ។ មូលហេតុដែលនាំឲ្យ លោក Mourinho អាចចាកចេញពី Old Trafford នោះដោយសារតែ មួយរយ:ចុងក្រោយនេះ លោក ត្រូវទទួលការរិះគន់ យ៉ាងចាស់ដៃពីសំណាក់អតីត​កីឡាកររបស់បីសាចក្រហម គឺ Paul Scholes ។

តាមរយ:ឥទ្ធិលនេះ បានធ្វើឲ្យលោក Mourinho មិនសប្បាយចិត្ត​ ឡើយ ដែលទទួលនូវការរិះគន់នេះ ខណ:​លោកបានជួយ Man Utd ឲ្យល្អប្រសើរច្រើនទៅហើយនោះ។ យ៉ាងណាវិញ ខាងក្រុម​បីសាចក្រហមវិញ មិនចង់ឲ្យលោក Jose Mourinho ចាកចេញឡើយ​ ព្រោះថា ការយកអ្នកផ្សេងមកដឹកនាំ មិនប្រាកដថា គ្រាន់បើជាងឡើយ។ ម្យ៉ាងឆ្លងកាត់បទពិសោធន៍កន្លងមក ការដូរគ្រូជាច្រើនលើក បានធ្វើឲ្យ ក្លិបធ្លាក់កូដយ៉ាងខ្លាំងមួយរយ:មកហើយ ស្របពេលដែល​លោក Jose Mourinho មកដឹកនាំ Man Utd បានធ្វើឲ្យក្លិបមានការីកចម្រើន គួរឲ្យកត់សម្គាល់។

ដូច្នេះហើយ ក្រុមបីសាចក្រហម Manchester United នឹងព្យាយាមធ្វើយ៉ាងណាមិនឲ្យ លោក Jose Mourinho ចាកចេញពីក្លិបឡើយ​ ខណ: Paris Saint Germain កំពុងតែចាប់អារម្មណ៍ចង់បានដែរលោក។

មតិយោបល់