ក្រុម Manchester City បានត្រៀមប៉ូលីសជាច្រើន ដើម្បីមកការពារឡានក្រុងក្រុមហង្សក្រហម Liverpool មិនឲ្យមានការប៉ះទង្គិច ណាមួយកើតឡើងឡើយ នាយប់នេះ។
ការប្រកួតរវាង Man City និង Liverpool យប់នេះ មិនត្រឹមតែជាការប្រកួតដ៍តានតឹងមួយក្នុងទីលានឡើយ ខណៈក្រៅទីលានវិញ អ្នកគាំទ្ររវាងក្រុមទាំងពីរ អាចនឹងតានតឹងជាងការប្រកួតក្នុងទីលានទៅទៀត។ បញ្ហានេះដែរ កើតឡើងដោយសារតែ កាលពីប្រកួតក្នុងដី របស់ក្រុមហង្សក្រហម Liverpool នោះ អ្នកគាំទ្រ Liverpool ជាច្រើនបានទៅរារាំង ដំណើរឡានក្រុងរបស់ក្រុម Manchester City ព្រមទាំងមានកាតប៉ះទង្គិចមួយចំនួនកើតឡើងផងដែរ នាពេលនោះ។
យ៉ាងណាវិញ សម្រាប់ការប្រកួតនៅទឹកដីរបស់ក្រុម Manchester City នាយប់នេះវិញ ក្រុម Manchester City បានត្រៀមប៉ូលីសជាច្រើន ដើម្បីត្រៀមទប់ទល់ជាមួយហេតុការណ៍ណាមួយកើតឡើង ជាពិសេសនោះ ចំពោះ អ្នកគាំទ្រក្រុម Manchester City ទាំងអស់ កុំឲ្យបង្កហេតុណាមួយទៅលើឡានក្រុងរបស់ក្រុមហង្សក្រហម Liverpool ។
ដូច្នេះហើយ រង់ចាំមើលថា តើភាពតានតឹងក្នុងទីលានរវាង Manchester City និង Liverpool អាចឈានទៅរកភាពតានតឹង នៅខាងក្រៅទីលានឬយ៉ាងណា?
មតិយោបល់