ព័ត៌មានកីឡា

Jurgen Klopp ​ចង់​យក​ Steven Gerrard ​មក​លេង​នៅ Liverpool ​វិញ

លោក Jurgen Klopp បាននិយាយថាទ្វានៅទីលានរបស់ក្រុមហង្សក្រហម Liverpool បើកស្វាគមន៍កីឡាករ Steven Gerrard ជានិច្ច ប្រសិនបើរូបគេចង់ត្រលប់មកលេងវិញ។

Gerrard កាលពីពេលថ្មីៗនេះ បាននិយាយថារូបគេអាចនឹងត្រលប់ទៅលេងបាល់ទាត់នៅអង់គ្លេសវិញ នៅពេលណាមួយ ប្រសិនបើមានឱកាសម្ដងទៀត ខណៈដែលអនាគតរបស់គេនៅក្លឹប Los Angeles Galaxy នៅពេលនេះមិនទាន់ច្បាស់នៅឡើយ។ កីឡាករវ័យ៣៦ឆ្នាំរូបនេះ បានបង្ហោះសារនៅលើ Instagram ក្នុងការប្រកួតចុងក្រោយក្នុងលីគMLS ថា៖ “រស់នៅនិងលេងឱ្យក្លឹបនៅទីនេះពិតជាអស្ចារ្យខ្លាំងណាស់។ វាជាបទពិសោធន៍មួយសម្រាប់ខ្ញុំ អរគុណនូវអ្វីគ្រប់យ៉ាង”។

399ed47c00000578-3863098-image-a-66_1477168473156

ក្រោយពីឃើញសារនេះហើយ គេហាក់មើលឃើញថាកីឡាករជើងចាស់រូបនេះ ហាក់មិនអាចលេងនៅអាមេរិកបានទៀតទេ ដោយរូបគេចង់ចាកចេញទៅលេងនៅក្លឹបក្នុងប្រទេសដទៃជាក់ជាមិនខាន។ ជាមួយនិងរឿងនេះដែរ Klopp គ្រូបង្វឹករបស់ក្រុម Liverpool ក៏បញ្ជាក់ដែរលោកស្វាគមន៍ជានិច្ចចំពោះការចង់វិលវិញរបស់ Gerrard ។

Gerrard ជាកីឡាករលេងឱ្យ Liverpool រាប់ឆ្នាំមកហើយ ដោយបង្ហាញខ្លួនបាន៦៩០ប្រកួត និងរកគ្រាប់បាល់បាន១៨០គ្រាប់ បញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបាន១០០គ្រាប់៕

2d0a2a3a00000578-3863098-the_liverpool_legend_could_make_a_return_to_the_reds_in_some_cap-a-67_1477168507766

 

 

 

មតិយោបល់