ព័ត៌មានកីឡា

កីឡាករបរទេសដំបូងសម្រាប់ក្លិប សូលទីឡូអង្គរ ដែលបានចុះកិច្ចសន្យា ធ្លាប់លេងនៅថៃ

យោងតាមសេចក្តីប្រកាសរបស់ក្លិប សូលទីឡូអង្គរ ថាបានចុះកិច្ចសន្យានាំយកកីឡាករជប៉ុន Unno Tomoyuki កើតនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៩២ នៃទីក្រុង Fujieda ប្រទេសជប៉ុន ហើយនេះជាកីឡាករបរទេសទី១ សម្រាប់ក្លិប នាំមកក្នុងរដូវកាល២០១៨នេះ។

ខ្សែបម្រើរូបនេះ ធ្លាប់ប្រកបអាជីពនៅប្រទេសថៃផងដែរ ដែលបានលេងឲ្យក្លិបដូចជា Yasothon FC, Thai Honda, Phang Nga FC និង Phayao FC៕

មតិយោបល់