នេះគឺជារឿងដ៍ភ្ញាក់ផ្អើលមួយ ដែលក្រុមជើងឯកចាស់ កាំភ្លើងធំ Arsenal ត្រូវបានជ្រុះចេញពីព្រឹត្តិការណ៍ FA Cup ត្រឹមជុំទី៣នេះ បន្ទាប់ពីត្រូវក្រុម Nottingham Forest ទម្លាក់ចេញយប់មិញនេះ។
Arsenal បានអស់ឱកាសការពារពាន FA Cup ហើយ ក្រោយពីធ្លាក់ចេញ ពីពានរង្វាន់នេះ ក្រោមស្នាដៃក្រុម Nottingham Forest ដោយចាញ់ក្នុងលទ្ធផល ៤-២ ។ ក្រុម Nottingham Forest បានរកគ្រាប់បាល់នាំមុខ១គ្រាប់មុននៅនាទីទី២០ ដោយការស៊ុតរបស់កីឡាករ Eric Lichaj ក៍ប៉ុន្តែ ត្រូវបានតាមស្មើមកវិញ ដោយការស៊ុតរបស់កីឡាករ Per Mertesacker នៅនាទីទី២៣។ យ៉ាងណាវិញ នៅចុងតង់ទី១ នាទីទី៤៤ កីឡាករ Eric Lichaj ដដែលបានស៊ុតឲ្យក្រុម Nottingham Forest ធ្វើការនាំមុខសារជាថ្មី ដោយបញ្ចប់តង់ទី១ ក្នុងលទ្ធផល ២-១ ។
ឈានចូលដល់តង់ទី២ ក្រុម Nottingham Forest បានបន្ថែមគ្រាប់បាល់ ១គ្រាប់ទៀត ដោយការទាត់បាល់ ១១ម៉ែត្ររបស់កីឡាករ Ben Brereton នៅនាទីទី ៦៤ ខណៈកីឡាករ Danny Welback ស៊ុតតាមពីក្រោយមកវិញ នៅនាទីទី ៧៩ ដើម្បីបន្តក្តីសង្ឃឹមឡើងទៅកាន់វគ្គបន្ត។ យ៉ាងណាក៍ដោយ នៅនាទីទី ៨៥ កីឡាករ Kieran Dowell ស៊ុតបាល់ ១១ម៉ែត្រ ឲ្យក្រុម Nottingham Forest នាំមុខ ៤-២ បើទោះបីជា នៅនាទីទី៨៩ កីឡាករ Joe Warall ទទួលបានកាតក្រហម ក៍ដោយ Arsenal នៅតែមិនអាចរកគ្រាប់បាល់តាមវិញដដែល។
ដូច្នេះហើយ ក្រុមកាំភ្លើងធំ Arsenal បានជ្រុះចេញ ពីការប្រកួត FA Cup ត្រឹមជុំទី៣ នេះក្រោមស្នាដៃក្រុម Nottingham Forest ក្នុងលទ្ធផល ៤-២។





https://www.youtube.com/watch?v=cW2S6Di9sO4
មតិយោបល់