ព័ត៌មានជាតិ

ចាប់មិនចេះអស់ទេ គ្រឿងញៀន!

ភ្នំពេញ: ជនសង្ស័យចំនួន២នាក់ ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍ទឹកថ្លា ធ្វើការឃាត់ខ្លួន ដកហូតបានថ្នាំញៀនចំនួន១កញ្ចប់ធំ និងម៉ូតូនិចមួយគ្រឿង ដែលដោយសារពួកគេទាំង២នាក់ បានយកម៉ូតូមួយគ្រឿងដាក់តាមរថយន្តដឹកយកមកពីខេត្ត ទើបសមត្ថកិច្ចសម្រេចឃាត់ទុកទាំងម៉ូតូមួយគ្រឿងនោះតែម្តង។

ការឃាត់ខ្លួននេះធ្វើឡើងកាលពីយប់ថ្ងៃទី៧ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវសហពន្ធ័រុស្ស៊ី ម្តុំស្ពានអាកាសផ្សារដីហ៊ុយធ្វើថ្មី ហើយបច្ចុប្បន្នសមត្ថកិច្ចកំពុងតែសាកសួរបន្ត និងចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់