ខ្សែប្រយុទ្ធវ័យ ២៤ឆ្នាំ Romelu Lukaku នឹងពិនិត្យសុខភាព នៅ Los Angeles សហរដ្ឋអេមេរិក នាយប់នេះ តែម្តងដើម្បីក្លាយជាកីឡាករពេញសិទ្ធិរបស់ក្រុមបីសាចក្រហម Manchester United ។
បើតាម Breaking News បានឲ្យដឹងថា ក្រុម Man Utd បានរៀបចំរួចជាស្រេច ក្នុងការទទួលយកខ្សែប្រយុទ្ធវ័យ ២៤ឆ្នាំ Romelu Lukaka ពីក្រុម Everton នៅក្នុងយប់នេះ ក្នុងតម្លៃខ្លួន ៧៥លានផោន នាទឹកដីរបស់សហរដ្ឋអាមេរិក តែម្តង។ គួរបញ្ជាក់ផងដែរថា តាមរយៈការចុះកុងត្រាជាមួយ Man Utd នេះ ខ្សែប្រយុទ្ធប៊ែលហ្ស៊ិក រូបនេះនឹងទទួលបានប្រាក់ប្រចាំសប្តាហ៍ ចំនួន ២០ម៉ឺនផោន ផងដែរ។ Lukaku បានធ្វើដំណើរទៅអាមេរិកជាមួយក្រុម Man Utd ដើម្បីចុះកុងត្រា និងចូលរួមក្នុងយុទ្ធនាការណ៍ International Champion Cup ។ ខ្សែប្រយុទ្ធចំណូលថ្មីរូបនេះ នឹងបង្ហាញខ្លួនលើកដំបូងឲ្យ Man Utd នាព្រឹត្តិការណ៍ ICC នេះមុននឹងការប្រកួតបើករដូវកាល Premire League ឈានចូលមកដល់នៅពេលខាងមុខនេះ។
ដូច្នេះហើយ វត្តមានរបស់ Romelu Lukaku តម្រូវឲ្យបីសាចក្រហម លែងត្រូវការខ្សែប្រយុទ្អអេស្ប៉ាញរបស់ក្រុម Real Madrid កីឡាករ Alvaro Morata ទៀតហើយ។
មតិយោបល់