ព័ត៌មានកីឡា

Wesley Sneijder ត្រៀមមកកាន់ក្លិបមួយនៅកាតា

ខ្សែបម្រើប្រយុទ្ធវ័យ៣៣ឆ្នាំ ហូរឡង់ Wesley Sneijder អាចចាកចេញពីក្រុម Nice ផ្លាស់មកកាន់ក្រុមនៅតំបន់បជ្ឈិមបូព៌ា​ កាតា នៅក្នុងពេលដ៍ខ្លីខាងមុខនេះ បន្ទាប់ពីទើបតែផ្លាស់មកកាន់ League1 មិនទាន់បានប៉ុន្មានខែផងនោះ។​​​​​​​​​​​

តាមរយ: Twitter របស់ប្រទេសកាតា បានឲ្យដឹងថា ខ្សែបម្រើប្រយុទ្ធ ដ៍ឆ្នើមរបស់ហូរឡង់ Wesley Sneijder កំពុងតែត្រៀមខ្លួនផ្លាស់មកកាន់ក្លិបមួយនៅកាតា។ តាមរយ:ប្រភពខាងលើដដែលនេះ ក្លិបដែលកំពុងត្រៀមនាំ​យក Wesley Sneijder នោះគឺក្រុម Al Gharafa ដែលជាក្រុមកំពូលមួយនៅក្នុងប្រទេសកាតា។

ក្នុងនោះដែរ ប្រភពខាងលើនេះ មិនទាន់បញ្ជាក់ច្បាស់ថា Al Gharafa ផ្តល់តម្លៃខ្លួនប៉ុន្មានដល់ Wesley Sneijder ដែរ​ ក៍ប៉ុន្តែ ទំនងជាក្លិបកាតាមួយនេះ ផ្តល់ប្រាក់យ៉ាងច្រើនសន្ធឹក​សន្ធាប់ ដើម្បីទាក់ទាញកីឡាករដ៍ឆ្នើមរូបនេះ ឲ្យផ្លាស់មកលេងនៅក្លិបកាតាមួយនេះ។

ប្រសិនបើ ក្លិប Al Gharafa ពិតជាអាចនាំយក Wesley Sneijder បានមែននោះ នោះប្រជាប្រិយភាពរបស់ក្លិបមួយនេះ នឹងកាន់តែកើនឡើង ព្រោះថាថ្វីដ្បិតតែ នៅតំបន់អារ៉ាប់​ជាតំបន់ដែលសម្បូរលុយមែន តែកម្រមានកីឡាករល្បីពីអឺរ៉ុប ទៅលេងនៅទីនោះណាស់ ដែលខុសពីនៅចិន ដែលមានកីឡាករជាច្រើនផ្លាស់ទៅ​លេងនោះ។

ដូច្នេះហើយ ក្រុម Al Gharafa កំពុងតែត្រៀមខ្លួននាំយក Wesley Sneijder ឲ្យបាន តាមរយ:ការទាក់ទាញឲ្យកីឡាកររូបនេះ យល់ព្រមមកលេង ដើម្បីបង្កើប្រជាប្រិយភាពក្លិបនៅតំបន់​អារ៉ាប់។

មតិយោបល់